ចិន៖ កម្មវិធី AI របស់ចិនជំនាន់ចុងក្រោយដែលមានឈ្មោះថា DeepSeek កំពុងទទួលបានចាប់អារម្មណ៍ខ្លាំងពីពិភពលោក DeepSeek បានដាក់ដំណើរការប្រព័ន្ធចុងក្រោយរបស់ខ្លួន DeepSeek-V3 ដែលមាសមត្ថភាពខ្ពស់ឆ្លើយឆ្លងសំណួររបស់មនុស្សបានលឿន និងរហ័យគ្រប់ជ្រុងជ្រោយ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនក្រុមហ៊ុន DeepSeek ដាក់ដំណើរការប្រព័ន្ធ AI ចុងក្រោយ DeepSeek-R1 ដែលសម្រេចបាននូវរបកគំហើញបច្ចេកវិទ្យាដ៏ពិសេសមួយ មុងងារថ្មីមានបញ្ចូលការគណនាគណិតវិទ្យា ការសរសេរកូដ និងអាចឆ្លើយឆ្លងបានសំណួរជាច្រើនពីក្រុមអ្នកសួរ ហើយតម្លៃរបស់ DeepSeek មានតម្លៃទាបខ្លាំងជាងរបស់អាម៉េរិក ChatGPT។
ជាការឆ្លើយតបទៅនឹង AI របស់ចិន DeepSeek ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានចាត់ទុកការវិវត្តន៍ AI របស់ចិនគឺជាសញ្ញានៃគ្រោះថ្នាក់ដល់គ្រប់ឧស្សាហកម្មរបស់សហរដ្ឋអាម៉េរិក៕