Cctime 6monthsfree desktop
Cc times  web banner kh (2)

ស្ថានទូតថៃប្រចាំកម្ពុជា នឹងរៀបចំ«ពិព័រណ៍ការសិក្សា និងការងារ ឆ្នាំ២០២៥» នៅថ្ងៃទី០៨ កុម្ភៈ

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ស្ថានទូតថៃប្រចាំកម្ពុជា នាថ្ងៃទី០៨ កុម្ភៈ ខាងមុខនេះ នឹងរៀបចំ «ពិព័រណ៍ការសិក្សា និងការងារ ឆ្នាំ២០២៥» សម្រាប់យុវជនដែលស្វែងរកឱកាសសិក្សានៅប្រទេសថៃ ជាមួយសាកលវិទ្យាល័យឈានមុខគេពីប្រទេសថៃ ហើយអ្នកចូលរួមនឹងអាចទទួលបានឱកាសការងារជាមួយក្រុមហ៊ុនថៃល្បីៗជាច្រើននៅកម្ពុជា។ កម្មវិធីនេះ នឹងធ្វើឡើងនាថ្ងៃសៅរ៍ ទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ចាប់ពីវេលាម៉ោង ៩ ព្រឹក ដល់ម៉ោង ៤ ល្ងាច នៅ Connexion កោះពេជ្រ។

បើតាមសេចក្តីប្រកាសរបស់ស្ថានទូតថៃប្រចាំកម្ពុជា ក្នុងឆ្នាំនេះកម្មវិធីនឹងរៀបចំក្រោមមូលបទ “រួមគ្នាដើម្បីអនាគតដ៏កាន់តែប្រសើរ” ជាការអបអរខួបគម្រប់ ៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃ។ កម្មវិធីពិព័រណ៍នេះ នឹងបង្កើននូវឱកាសពិសេសសម្រាប់ការសិក្សា និងការងារ ពីបណ្ដាគ្រឹះស្ថានសិក្សា និងក្រុមហ៊ុនល្បីៗ និងឈានមុខគេជាច្រើនរបស់ប្រទេសថៃ។

ជាមួយគ្នានេះ ស្ថានទូតថៃប្រចាំកម្ពុជា ក៏បានរំលឹកដល់អ្នកចូលរួមគ្រប់រូបថាសូមត្រៀមរៀបចំព្រឹត្តិបត្រពិន្ទុ និងប្រវត្តិរូបសង្ខេប (CV) ដើម្បីទទួលបាននូវឱកាសការសិក្សា និងការងារពីគ្រឹះស្ថានសិក្សា និងក្រុមហ៊ុននានា៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង