Img 1426
Swift cc time

ក្រសួងសុខាភិបាលចេញនូវសេចក្តីណែនាំសំខាន់ៗ ដើម្បីការពារសុខភាពពីខ្យល់ពុល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី ២៤ ខែមករា បានចេញសេចក្ដីណែនាំនូវវិធានការសំខាន់ៗ ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ ពីបញ្ហាខ្យល់ពុល។ជាសេចក្តីណែនាំ ក្រោយពីក្រសួងតាមដានឃើញថា សន្ទស្សន៍គុណភាពខ្យល់នៅកម្ពុជា មានការប្រែប្រួលខុសៗគ្នា ទៅតាមភូមិសាស្ត្រ ពីខេត្តមួយទៅខេត្តមួយ។

ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ក្នុងពេលសន្ទស្សន៍គុណភាពខ្យល់នៅកម្ពុជា មានការប្រែប្រួលខុសៗគ្នា ជាពិសេសការកើនឡើងនៃខ្យល់ពុល ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ និងការពារសុខភាពខ្លួន និង សមាជិកក្រុមគ្រួសារឱ្យបានហ្មត់ចត់បំផុត ជាពិសេសចំពោះ ទារក កុមារ ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា អ្នកមានជំងឺសួត ជំងឺសរសៃឈាមបេះដូង និងជំងឺរ៉ាំរ៉ៃ ដែលជាក្រុមងាយរងគ្រោះ។

ដើម្បីការពារខ្លួន ក្រសួងណែនាំឱ្យ ត្រូវស្នាក់នៅក្នុងផ្ទះ ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់ (ពណ៌ក្រហម) ឬខ្ពស់ខ្លាំង (ពណ៌ស្វាយ) ឬបរិយាកាសអ័ព្ទអូដោយសារមានការកើនឡើងនូវកំហាប់សារធាតុបំពុលខ្យល់។ ទន្ទឹមនឹងនេះ ត្រូវបិទបង្អួច និងទ្វារ ដើម្បីបង្ការខ្យល់មិនល្អពីខាងក្រៅចូលក្នុងផ្ទះរបស់លោកអ្នក។ កាត់បន្ថយសកម្មភាពខាងក្រៅផ្ទះ ឬនៅទីវាល ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់ និង ខ្ពស់ខ្លាំង ឬពាក់ម៉ាសដែលអាចទប់ស្កាត់ភាគល្អិតនិចល PM2.5 ក្នុងករណីចាំបាច់ និងទទួលទានទឹកឱ្យបានគ្រប់គ្រាន់៕


Khcct banner

អត្ថបទទាក់ទង