Cctime 6monthsfree desktop
Cc times  web banner kh (2)

«ស្រូវរដូវប្រាំង និងដំណាំរួមផ្សំ»ពលរដ្ឋស្រុកបាទី៤០០០ហិកតារដ្ឋអន្តរាគមន៍បូមទឹកជួយសង្គ្រោះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សកម្មភាពបូមទឹកជួយសង្គ្រោះផលដំណាំពលរដ្ឋស្រុកបាទី ខេត្តតាកែវ។រូបភាព៖ PM

តាកែវ៖ ស្រូវរដូវប្រាំង និងដំណាំរួមផ្សំ ប្រមាណ៤០០០ហិកតា របស់ពលរដ្ឋស្រុកបាទី ខេត្តតាកែវ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធនធានទឹក និងឧតុនិយម ចេញសកម្មភាពអន្តរាគមន៍បូមទឹកទៅជួយសង្គ្រោះជូនដល់ប្រជាកសិករដែលកំពុងជួបបញ្ហាខ្វះទឹកធ្វើស្រែដំណាំ។ជាវិធានការ ក្រោយកសិកររាប់រយនាក់ ធ្វើសកម្មភាពតវ៉ាបិទ ផ្លូវជាតិលេខ២ ទាមទារឱ្យអាជ្ញាធរស្រុក និងខេត្ត ដោះស្រាយបញ្ហាទឹ​ក កាលពីថ្ងៃទី២១ ខែមករាកន្លងទៅ។

យោងតាមក្រសួងធនធានទឹក និងឧតុនិយម មន្រ្ដីជំនាញបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម បានយកម៉ាស៊ីនបូមទឹក៦៥សេះ ចំនួន៣គ្រឿង ដើម្បីបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករក្នុងខេត្តតាកែវ នៅស្ថានីយបូមទឹកហ៊ុនសែន២២ និង ស្ថានីយបូមទឹកហ៊ុនសែន២៣ ដែលស្ថិតក្នុងឃុំគ្រាំងធ្នុង ស្រុកបាទី ខេត្តតាកែវ។

ក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋក្នុងឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែ រដ្ឋមន្ត្រី ថោ ជេដ្ឋា បានចាត់ឱ្យក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ដើម្បីរៀបចំបូមទឹកពីស្ទឹងព្រែកត្នោតបញ្ជូនចូលក្នុងអាងទឹកទន្លេបាទី ហើយបញ្ជូនបន្តតាមប្រឡាយមេហនុមាន ដើម្បីទៅស្រោចស្រពផ្ទៃដីស្រូវប្រាំងដែលកំពុងខ្វះខាតទឹក សំដៅជួយដោះបញ្ហាប្រឈមចំពោះមុខរបស់ប្រជាកសិករ ៣៥០០គ្រួសារ ក្នុងឃុំក្រាំងធ្នង់ ឃុំពត់សរ ឃុំកណ្តឹង ឃុំចំប៉ី ឃុំត្រពាំងសាប ឃុំចំបក់ ឃុំដូង ឃុំពារាម និងឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។

ក្រសួងធនធានទឹក ក្នុងផែនការឆ្នាំ២០២៥ នៅស្រុកបាទី ការបង្កបង្កើនផលស្រូវរដូវប្រាំងមានចំនួន ២ ០០០ហិកតា។ ប៉ុន្តែមកទល់ពេលនេះ ពលរដ្ឋបានអនុវត្តការធ្វើស្រែប្រាំងរហូតដល់ ៤ ០០០ហិកតា ខណៈប្រភពទឹកជាក់ស្តែងនៅក្នុងមូលដ្ឋានមិនមានគ្រប់គ្រាន់សម្រាប់បម្រើឱ្យការងារបង្កបង្កើនផល ហើយប្រព័ន្ធស្ទឹងព្រែកត្នោតនៅផ្នែកខាងលើតំបន់រលាំងជ្រៃ និងប្រព័ន្ធប្រឡាយបញ្ជូនទឹកចូលអាងទន្លេបាទី បានបិទជាបណ្តោះអាសន្នដើម្បីជួសជុល។ ការណ៍នេះ ទើបបណ្តាលឱ្យស្រូវប្រាំងទាំងអស់នោះប្រឈមមុខនឹងការខ្វះខាតទឹកស្រោចស្រព៕ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង