681 ezgif.com resize
Swift cc time

ឱកាសប្រកួតផលិតវីដេអូផ្សព្វផ្សាយស្ដីពី «សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងអប់រំរៀបចំកម្មវិធីប្រកួតប្រជែងវីដេអូ ដោយអ្នកប្រកួតគ្រាន់តែផលិតវីដេអូដែលមានខ្លឹមសារអប់រំ និងផ្សព្វផ្សាយអំពីកម្មវិធី"សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១" ត្រឹមថ្ងៃទី ១៥ កុម្ភៈ ២០២៥។

បើតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា ដើម្បីអបអរសាទរ និងលើកកម្ពស់ការផ្សព្វផ្សាយ កម្មវិធី “សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១“ ក្រសួងនឹងរៀបចំកម្មវិធីប្រកួតប្រជែងវីដេអូ ដោយអ្នកចង់ប្រកួតគ្រាន់តែផលិតវីដេអូដែលមានខ្លឹមសារអប់រំ និងផ្សព្វផ្សាយអំពីកម្មវិធីនេះ បង្ហោះនៅលើបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួន ហើយទម្លាក់តំណភ្ជាប់ក្នុង Event Facebook “សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១“ រយៈតំណភ្ជាប់៖ https://link.moeys.gov.kh/edtech2025។

ដើម្បីអាចចូលរួមប្រកួតបាន បេក្ខជនត្រូវគោរពលក្ខខណ្ឌប្រកួតដូចតទៅ៖

-សម្រាប់មាតិកាដែលមិនបានបោះតំណភ្ជាប់លើ event ខាងលើ មិនរាប់បញ្ចូលក្នុងប្រកួតឡើយ

-វីដេអូដែលមានខ្លឹមសារអវិជ្ជមាន បង្កផលប៉ះពាល់ដល់អ្នកណាម្នាក់ ឬអ្វីមួយមិនបញ្ចូលក្នុងការប្រកួតឡើយ

-វីដេអូត្រូវមានខ្លឹមសារអប់រំ និងផ្សព្វផ្សាយអំពីកម្មវិធីខាងលើ

-វីដេអូត្រូវផលិតដោយខ្លួនឯង មិនចម្លង ឬប្រើប្រាស់វីដេអូរបស់អ្នកដទៃ

-វីដេអូត្រូវមានរយៈពេលមិនលើសពី១នាទី

-បើកទទួលសម្រាប់សាធារណជនទូទៅ

-វីដេអូដែលបានបង្ហោះ ត្រូវ Tag ឱ្យទំព័រហ្វេសប៊ុក MoEYS Cambodia

-វីដេអូដែលបង្ហោះត្រូវដាក់ Hashtag: #សនិ្នសីទនិងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា

សម្រាប់ជ័យលាភី ត្រូវបានកំណត់ដោយ វីដេអូដែលទទួលបាន ចំនួនអ្នកទស្សនា (View) ច្រើនជាងគេ នឹងក្លាយជាជ័យលាភី ដោយទទួលបានប្រាក់រង្វាន់ដូចខាងក្រោម៖

-ជ័យលាភីលេខ១៖ ទឹកប្រាក់ចំនួន ១ ២០០ ០០០រៀល លិខិតថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ

-ជ័យលាភីលេខ២៖ ទឹកប្រាក់ចំនួន ៨០០ ០០០រៀល លិខិតថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ

-ជ័យលាភីលេខ៣៖ ទឹកប្រាក់ចំនួន ៥០០ ០០០រៀល លិខិតថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ

បើតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងដែរថា វីដេអូជ័យលាភីទាំង៣នឹងត្រូវបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា។សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមធ្វើការបង្ហោះឱ្យបានមុនពេលកំណត់គឺ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។

គួរបញ្ជាក់ផងដែរថា "សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១" ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល” នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧ និង ១៨ កុម្ភៈ ឆ្នាំ២០២៥ នៅទីតាំង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលសាធារណជនអាចចូលរួមដោយសេរី៕


Khcct banner

អត្ថបទទាក់ទង