Cc times  web banner kh

នាយករដ្ឋមន្ត្រីថៃប្រើ AI ថតវីដេអូជាភាសាចិនសន្យាធានាសុវត្ថិភាពភ្ញៀវទេសចរចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn

ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn បានប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីថតវីដេអូជាភាសាចិន និងធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរចិន ក្នុងការធ្វើដំណើរទៅកាន់ប្រទេសថៃ។ នៅក្នុងវីដេអូរបស់លោកស្រី Paetongtarn នោះលោកស្រី បានប្រើបច្ចេកវិទ្យា AI ដើម្បីបំប្លែងសំឡេង និងពាក្យសម្ដីរបស់លោកស្រីនិយាយទៅជាភាសាចិន ដើម្បីធានាឲ្យភ្ញៀវទេសចរចិនមានទំនុកចិត្តលើសុវត្ថិភាពពេលមកលេងកម្សាន្តក្នុងប្រទេសថៃ។

យោងតាមប្រព័ន្ធផ្សព្វផ្សារបស់ថៃនៅក្នុងវីដេអូលោកស្រី Paetongtarn បានពន្យល់ថា ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ លោកស្រីចង់និយាយភាសាចិនដើម្បីអោយមានភាពស្និទ្ធស្នាលជាមួយប្រជាជនចិន ប៉ុន្តែដោយសារលោកស្រីអត់ចេះភាសាចិន ដូច្នេះលោកស្រីបានសំរេចចិត្តប្រើបច្ចេកវិទ្យា AI ជាឧបករណ៍ជំនួយ។

សម្រាប់លោកស្រី Paetongtarn រាជរដ្ឋាភិបាលថៃបានពង្រឹងវិធានការសន្តិសុខ ដើម្បីការពារភ្ញៀវទេសចរបរទេស និងកំពុងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ការសន្សាធានាសុវត្ថិភាពរបស់លោកស្រីបានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយការព្រួយបារម្ភរបស់ភ្ញៀវទេសចរចិនចំពោះសុវត្ថិភាព។ លោកស្រីបន្តថា ប្រទេសថៃនឹងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ និងផ្តល់ការគាំទ្រចាំបាច់ដល់ភ្ញៀវទេសចរចិន ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ប្រទេសថៃ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង