Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមកុមារីសៀមរាប ៥ រូប បង្កើតកម្មវិធីទូរស័ព្ទ Guidestar ដើម្បី «ផ្សព្វផ្សាយទេសចរណ៍»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រុមកុមារី Technovation ៥នាក់ មកពីអនុវិទ្យាល័យ ហ៊ុន សែន រលួស ខេត្តសៀមរាប ដែលមានឈ្មោះថា Fantastic 5 បានបង្កើតកម្មវិធីទូរស័ព្ទឈ្មោះថា Guidestar ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅក្នុងខេត្តរបស់ពួកគេ ខណៈពេលដែលមានការអប់រំអ្នកប្រើប្រាស់អំពីការប្រែប្រួលអាកាសធាតុ។

យោងតាមគេហទំព័រនៃ UNICEF Cambodia បានឱ្យដឹងថា កុមារី ៥នាក់ មកពីអនុវិទ្យាល័យ ហ៊ុន សែន រលួស ខេត្តសៀមរាប ដែលមានឈ្មោះក្រុមថា Fantastic 5 បានចូលរួមប្រកួតកម្មវិធី Technovation Cambodia កាលពីឆ្នាំ២០២៤ ប្រកួតជាមួយនឹងក្រុមមកពីបណ្តាខេត្តនានា លើការបង្កើតដំណោះស្រាយលើបញ្ហាសហគមន៍ដោយប្រើបច្ចេកវិទ្យា។

បើតាមគេហទំព័រនៃក្រសួងអប់រំ កាលពីឆ្នាំ ២០២៤ បានឱ្យដឹងថា កុមារីមកពីខេត្តសៀមរាបទាំង៥រូបបានបង្កើតកម្មវិធី ដែលមានឈ្មោះថា Guidestar ចូលរួមប្រកួត ដោយប្រកបនូវភាពច្នៃប្រឌិត អនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងយល់ពីខេត្តសៀមរាបតាមអនឡាញ និងបង្ហាញពីសារៈសំខាន់នៃការអភិរក្សបរិស្ថាន។

កម្មវិធីទូរស័ព្ទដៃនេះត្រូវបានបង្កើតឡើង ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅក្នុងខេត្តរបស់ពួកគេ ខណៈពេលដែលមានការអប់រំអ្នកប្រើប្រាស់អំពីការប្រែប្រួលអាកាសធាតុ។ ក្រុម Fantastic 5 ដែលមកពី អនុវិទ្យាល័យ ហ៊ុន សែន រលួស បានជំរុញឱ្យមានវិធានការយ៉ាងម៉ឺងម៉ាត់លើការប្រែប្រួលអាកាសធាតុ និងផ្តល់ឱកាសដល់យុវជនកាន់តែច្រើនក្នុងការស្វែងរកដំណោះស្រាយក្នុងសហគមន៍ ក៏ដូចជាសកលលោក។

សូមបញ្ជក់ផងដែរ គម្រោងដែលក្រុមកុមារីបានបង្កើតឈ្មោះ Guidestar នេះ ក៏បានជាប់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្មវិធី Technovation Global កម្រិតអន្តរជាតិផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង