Cc times  web banner kh

លោក ង៉ែត សុខឡា យុវជនខ្មែរទទួលការបង្វឹកពីបណ្ឌិតJohn C. Maxwell តែងតាំងតំណាងនៅកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖លោក ង៉ែត សុខឡា បច្ចុប្បន្នជាអគ្គនាយកវិទ្យាស្ថានមគ្គុទ្ទេសក៍ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និង ជាអគ្គនាយកនៃ Maxwell Leadership Team Cambodia។លោកគឺជាយុវជនកម្ពុជាដំបូងគេដែលលោកបណ្ឌិត John C. Maxwell បានបង្ហាត់ហ្វឹកហ្វឺនរហូតទទួលបាននូវ អាជ្ញាប័ណ្ណ ក្នុងការបង្វឹក បណ្តុះបណ្តាល និងថ្លែងសុន្ទរកថា ជាសាធារណៈ ជាសកល ដោយប្រើខ្លឹមសារ ធនធានគំរូ និងសម្ភារៈពី ក្រុមហ៊ុន The John Maxwell Leadership។

មានដើមកំណើតជាកូនកសិករក្រីក្រមកពី ស្រុកព្រៃកប្បាស ខេត្តតាកែវ យុវជន ង៉ែត សុខឡា ក្រោយចប់ការសិក្សាថ្នាក់ទី១២ បានសម្រេចមកបន្តការសិក្សានៅរាជធានីភ្នំពេញ នៅឆ្នាំ២០១១។ក្នុងអំឡុងការសិក្សានោះ យុវជនមកពីខេត្តតាកែវរូបនេះ បានស្វែងរកការងារធ្វើ ដើម្បីបង់ថ្លៃសិក្សា ហើយជាពិសេសបានចូលរួមការងារស្ម័គ្រចិត្ត គឺជាសកម្មភាពនៃការលះបង់ពេលវេលា ជំនាញ និង ទេពកោសល្យ ដើម្បីផ្តល់ផលប្រយោជន៍ដល់អ្នកដទៃ និង សហគមន៍ទាំងមូល។

នៅឆ្នាំទី៣ និងជិតចូលឆ្នាំទី៤ យុវជន យុវជន ង៉ែត សុខឡា បានជួបនូវរឿងរ៉ាវកាន់តែច្រើនស្ទើរបោះបង់ការសិក្សា គឺទី១ ប្រឹងធ្វើការងារក្រៅម៉ោង ទី២ ជាប់ជាប្រធានសមាគមនិស្សិត ទី៣ ប្រឹងសរសេរសារណាបញ្ចប់ និងបញ្ហាដ៏ធំ ឪពុករបស់លោកធ្លាក់ខ្លួនឈឺ ហើយលោករៀនចប់ឆ្នាំទី៤ នឹងបាត់បង់ឪពុកជាទីស្រឡាញ់របស់លោក។

ប៉ុន្តែយ៉ាងណាក្តី ឧបសគ្គជាច្រើននេះ មិនអាចរារាំង មហិច្ឆតារបស់យុវជន ង៉ែត សុខឡា បានទេ។សុខឡា ទទួលបានឱកាសការបង្វឹក បណ្តុះបណ្តាល ដោយផ្ទាល់ពីលោកបណ្ឌិត John C. Maxwell និង ត្រូវបានតែងតាំងជាតំណាងនៃ Maxwell Leadership Cambodia ប្រចាំនៅប្រទេសកម្ពុជា ដោយក្រុមហ៊ុន The John Maxwell Leadership ។

បច្ចុប្បន្ននេះ លោក ង៉ែត សុខឡា ជាបុគ្គលម្នាក់ដែលមានសក្កានុពល និង ត្រូវបានទុកចិត្តយ៉ាងខ្លាំងដោយក្រុមហ៊ុន John C. Maxwell ក្នុងការគ្រប់គ្រងដំណើរការទាំងស្រុងនៃការបណ្ដុះបណ្ដាល និង ភាពរីកចម្រើនរសប់ Maxwell Leadership Cambodia។កន្លងមក លោក ង៉ែត សុខឡា ក៏បានបង្វឹក និងបណ្ដុះបណ្ដាល សិក្ខាកាម សិស្សនិស្សិត បុគ្គលិកក្រុមហ៊ុន និងម្ចាស់អាជីវកម្ម ជាច្រើនពាន់នាក់ ទៅលើវគ្គបណ្ដុះបណ្ដាលរបស់លោកបណ្ឌិត John C. Maxwell ដែលមានដូចជា The 5 Levels of Leadership, Developing the Leaders Within You, Mastering the John Maxwell Leadership Gold, The 21 Irrefutable Laws of Leadership និងវគ្គផ្សេងៗទៀត។

Maxwell Leadership Cambodia តំណាងដោយ លោក ង៉ែត សុខឡា នឹងបើកកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាក្រុមហ៊ុន និង ស្ថាប័នរដ្ឋនិងឯកជន នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបើកវគ្គបណ្ដុះបណ្ដាលជាច្រើនទៀត សម្រាប់បម្រើឧត្តមប្រយោជន៍ជាតិ និង ចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សឱ្យកាន់តែប្រសើរឡើង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង