681 ezgif.com resize
Moneygramott moi1280x163px

សម្តេច ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថមថវិកាជួយលោកតាធាក់ស៊ីក្លូអាយុ៨២ឆ្នាំ ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧបត្ថមថវិការជួយលោកតា ម៉ែន សុខ អាយុ៨២ឆ្នាំ ជាអ្នកប្រកបរបរធាក់ស៊ីក្លូ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង។

យោងតាមហ្វេសប៊ុកផ្លូវការរបស់ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល ជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និង ជាប្រធានលេខាធិការដ្ឋានមូលនិធិ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថា ដោយទទួលបានការចាត់តាំងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ជាប្រធានមូលនិធិត្រីចក្រយានយន្តកម្ពុជា (មូលនិធិសុីក្លូ) បាននាំយកថវិការបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅជូនលោកតា ម៉ែន សុខ អាយុ៨២ឆ្នាំ ជាអ្នកប្រកបរបរធាក់ស៊ីក្លូ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង។

ជាមួយគ្នានេះ តាមរយៈលោកស្រី ក៏បាននាំនូវការផ្តាំផ្ញើពីលោកអភិបាលរាជធានីភ្នំពេញ ដល់ក្រុមគ្រូពេទ្យជំនាញ ជួយពិនិត្យព្យាបាលជូនលោកតា ដោយយកចិត្តទុកដាក់ និងជូនពរលោកតា ឆាប់បានជាសះស្បើយ។ ដោយសារលោកតា ជាសមាជិករបស់មូលនិធិ លោកតា មានបណ្ណសមធម៌សុខភាព ដូចនេះគាត់ទទួលបានការមេីលថែ ដោយមិនបាច់បង់ថ្លៃ៕

Khcct banner

អត្ថបទទាក់ទង