Img 1426
Swift cc time

សម្តេច ប៊ុន រ៉ានី ផ្តល់ផ្ទះមួយខ្នងដល់ប្អូនប្រុស សល់ សុខចាន់ ដែលពិការដៃសងខាង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ផ្ទះមួយល្វែង ក្នុងភូមិអណ្ដូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងថវិកាដ៏ថ្លៃថ្លារបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថវិកាចំនួន ៣លានរៀល ជូនដល់ប្អូនប្រុសពិការដៃទាំងសងខាង។

យោងតាមលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោក បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ផ្ទះមួយល្វែង ក្នុងភូមិអណ្ដូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងថវិកាដ៏ថ្លៃថ្លារបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថវិកាចំនួន ៣លានរៀល ជូនដល់ប្អូនប្រុសពិការដៃទាំងសងខាង ប៉ុន្តែមានទេពកោសល្យប្រេីជេីងគូរគំនូរបាន ព្រមទាំងជួយសម្រួលផ្ដល់ទីតាំងជូនក្មួយសម្រាប់ប្រកបរបបគូរគំនូរ ដេីម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

គួរបញ្ជាក់ថា ប្អូនប្រុស សល់ សុខចាន់ ពិការដៃទាំង២ដោយប្រេីជេីងជំនួសដៃ បច្ចុប្បន្នមានភរិយាកំពុងមានផ្ទៃពោះ៤ខែ និងកំពុងស្នាក់នៅផ្ទះជួលក្នុងភូមិដើមស្លែងទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានជីវភាពខ្វះខាត៕


Khcct banner

អត្ថបទទាក់ទង