សៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ១៧ ខែមករា បានចេញសេចក្ដីជូនដំណឹង អំពីការបិទការធ្វើចរាចរណ៍នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ចាប់ពីរសៀលថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែ មករា ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតជូនក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ និងស្ថាប័នពាក់ព័ន្ធរៀបចំទិវាសរសេរតាមអានលើកទី២ «សំណេរអង្គរ»។
យោងតាមអាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ដឹងថា អាជ្ញាធរជាតិអប្សរា នឹងបិទការធ្វើចរាចរណ៍នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ចាប់ពីរសៀលថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែ មករា ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតជូនក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ និងស្ថាប័នពាក់ព័ន្ធរៀបចំទិវាសរសេរតាមអានលើកទី២ «សំណេរអង្គរ» ក្នុងគោលបំណងចូលរួមចំណែកផ្សព្វផ្សាយ និងលើកកម្ពស់អក្សរសាស្ត្រខ្មែរ។
ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការបិទចរាចរណ៍ខាងលើនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ អាចប្រើប្រាស់ស្ពានបណ្តែតទឹកជាបណ្តោះអាសន្ន សម្រាប់ការចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត៕