Cc times  web banner kh

ព្រឹត្តិការណ៍«សំណេរអង្គរ»លើកទី២ មានបេក្ខជនដាក់ពាក្យប្រឡង១២២០អង្គ/នាក់ នៅថ្ងៃទី១៩ មករា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

សៀមរាប៖ កម្មវិធីសរសេរតាមអានសំណេរអង្គរលើកទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមករា វេលាម៉ោង៧ព្រឹក នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកអានអត្ថបទសម្រាប់បេក្ខជនដោយផ្ទាល់។ កម្មវិធីនេះរៀបចំឡើងដើម្បីលើកស្ទួយភាសាខ្មែរតាមរយៈការសរសេរតាមអាន បង្កើនចំណេះដឹង និងស្គាល់ពីតម្លៃនៃអក្សសាស្រ្តខ្មែរ។

កម្មិធីសំណេរអង្គរលើកទី២ មានបេក្ខជនចូលរួម១ ២២០អង្គ/នាក់ មកពី២២រាជធានី-ខេត្ត រួមទាំងបរទេសផងដែរ។ ក្នុងចំណោមនោះ មានព្រះសង្ឃ ៨២អង្គ ដែលព្រះសង្ឃ ៦៤អង្គ មានព្រះជន្មច្រើនជាង ១៩វស្សា និង ១៨អង្គ មានព្រះជន្មក្រោម ១៨វស្សា។ ព្រះសង្ឃ និមន្តមកពីខេត្តបាត់ដំបងមានចំនួនច្រើនជាងគេចំនួន ២៤អង្គ។ បេក្ខជនចូលរួមប្រកួតចាស់ជាងគេមានអាយុ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ៦ឆ្នាំ។ ការប្រឡងនេះ ជ្រើសរើសម្ចាស់ជ័យលាភីចំនួន៦នាក់ ដែល៣នាក់សម្រាប់បេក្ខជនអាយុចាប់ពី១៩ឆ្នាំឡើង និង៣នាក់សម្រាប់បេក្ខជនអាយុចាប់ពី១៨ឆ្នាំចុះក្រោម។

រូបភាព៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ៖ ហាប់ គឹមអាន, ភោគ ជា និង យី សុថា

គួរបញ្ជាក់ថា កម្មវិធីនេះបានរៀបចំឡើងម្តងរួចមកហើយ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ មានបេក្ខជនជិត៧០០នាក់ចូលរួមប្រកួត ក្រោមការរៀបចំដោយក្រុមអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ ដោយមានការចូលរួមគាំទ្រដោយក្រសួងពាក់ព័ន្ធនានា។ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចូលរួមធ្វើជាអ្នកអានអត្ថបទក្នុងរដូវកាលទី១ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង