681 ezgif.com resize
Moneygramott moi1280x163px

ប្រធានរដ្ឋសភាម៉ាឡេស៊ី នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ថ្ងៃទី១៦-១៨មករា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក តាន់ស៊ី ដាតូ បហារី ប៊ីន អាប់ឌុល ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ាឡេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយតម្កល់ផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិជាស្នូល។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោក តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល និងគណៈប្រតិភូ មានគម្រោងអញ្ជើញជួបសម្តែងការគួរសមជាមួយ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញជួបសម្ដែងការគួរសម និងជំនួបចរចាទ្វេភាគីជាមួយ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងអញ្ជើញជួបសម្តែងការគួរសម ពិភាក្សាការងារជាមួយ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផងដែរ៕

Khcct banner

អត្ថបទទាក់ទង