Cc times  web banner kh

រញ្ជួយដីកម្រិត៦,៨វ៉ិចទ័រនៅចិន ផ្តាច់ជីវិតមនុស្ស១២៦នាក់របួស១៨៨នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ គ្រោះរញ្ជួយដីកម្រិត៦,៨វ៉ិចទ័រវាយប្រហារតំបន់ Xizang ភាគនិរតីនៃប្រទេសចិនកាលពីព្រឹកថ្ងៃអង្គារបានបណ្តាលឲ្យចំនួនអ្នកស្លាប់កើនដល់ ១២៦នាក់ និងមានអ្នករងរបួសដល់ទៅ ១៨៨នាក់ខណៈរាប់រយនាក់ទៀតកំពុងបាត់ខ្លួន និងកប់ក្នុងគំនរបែកបាក់។ គ្រោះរញ្ជួយដីកម្រិត៦,៨វ៉ិចទ័របានរញ្ជួយក្នុងជម្រៅប្រមាណ ១០គីឡូម៉ែត្របណ្តាលឱ្យផ្ទះជាង ៣.៦០០ ខ្នងដួលរលំ។

យោងតាមការចេញផ្សាយដោយកាសែតរដ្ឋចិនគ្រោះរញ្ជួយដីនេះបានវាយប្រហារក្នុងទីតាំងសរុបជាង ១ពាន់ទីតាំងដោយបានបង្កឲ្យផ្ទះសម្បែងរាប់ពាន់ខ្នងរងការខូចខាត និងដួលរលំសង្គត់មនុស្សជាច្រើន គិតត្រឹមថ្ងៃ ព្រហស្បតិ៍ទី ៩ មករា នេះមានពលរដ្ឋចិនរាប់ពាន់នាក់នៅតំបន់រងគ្រោះត្រូវបានជម្លៀសទៅកាន់កន្លែងមាសុវត្ថិភាពជាបណ្តោះអាសន្ន។

ជាការឆ្លើយតបទៅនឹងគ្រោះមហន្តរាយដ៏ខ្លាំងក្លាមិនធ្លាប់មាននេះអាជ្ញាធរចិនបានបញ្ជូនគ្រូពេទ្យ និងមន្រ្តីជំនាញរុករកទៅកាន់កន្លែងរងគ្រោះដើម្បីធ្វើការជួយសង្រ្គោះពលរដ្ឋដែលបានកប់ក្នុងគំនរ កម្ទេចកម្ទីបែបបាក់ដោយសារតែគ្រោះរញ្ជួយដីនេះ។ អាជ្ញាធរចិនបានអះអាងទៀតថាចំនួនអ្នកស្លាប់ និងរងរបួសនិងកើតឡើងថែមទៀតដោយបច្ចុប្បន្ននេះមន្រ្តីជំនាញកំពុងបន្តជួយសង្រ្គោះពលរដ្ឋដែលរងគ្រោះ៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង