681 ezgif.com resize
Swift cc time

អាជ្ញាធរខេត្តបាត់ដំបងនឹងប្រែក្លាយ«រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ»ជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បាត់ដំបង៖ ភ្នំសំពៅ ជារមណីយដ្ឋានធម្មជាតិមួយ ស្ថិតក្នុងឃុំ ភ្នំសំពៅ ស្រុកបាណន់ មានចំងាយ ១២ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង។អាជ្ញាធរខេត្តបាត់ដំបងនឹងប្រែក្លាយ«រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ»ជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល។នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបង។

ក្នុងដំណើរចុះពិនិត្យការងារ ជុំវិញបរិវេណ រមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំសំពៅ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានប្រកាសរៀបចំកែលម្អការងារសន្តិសុខ សណ្តាប់ធ្នាប់ និង របៀបរៀបរយ ហើយរៀបចំកសាងឡើងវិញនៃ «រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ»។

បើតាមលោក សុខ លូ រដ្ឋបាលខេត្តបាត់ដំបង នឹងកែលម្អបន្ថែមនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅ ដើម្បីប្រែក្លាយតំបន់នេះ ជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយយ៉ាងពិតប្រាកដក្នុងខេត្តបាត់ដំបង ក្នុងនោះមាន ការកសាងបង្ហើយព្រះអង្គធំ កែលម្អហេដ្ឋារចនាសម្ព័ន្ធ ខឿនសួនច្បារ និង រៀបចំសំណង់មិនរៀបរយមួយចំនួនជុំវិញបរិវេណជើងភ្នំសំពៅ ដែលស្ថិតនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

គួរបញ្ជាក់ថា «រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ»មានល្អាង រូងភ្នំជាច្រើន សរុបទាំងអស់ចំនួន ១២ រួមមាន ៖ ១. ល្អាងផ្កាស្លា ២. ល្អាងគក់ទ្រូង ៣. ល្អាងខ្យល់ ៤. ល្អាង តែងខ្លួន ៥. ល្អាងល្ខោន ៦. ល្អាងជ្រៃ ៧. ល្អាងពេជ្រ ៨. ល្អាងខ្វែង ៩. ល្អាងប្រេង ១០. ល្អាងស្ថានីយ ឬល្អាងធំ ១១. ល្អាងក្បាលខ្មោច ១២. ល្អាងប្រចៀវ ប៉ុន្តែល្អាងដែលភ្ញៀវនិយមចូលទស្សនាមាន តែល្អាងផ្កាស្លា និងល្អាងល្ខោន។ 

នៅក្បែរភ្នំសំពៅមានចម្កោមភ្នំសំខាន់ៗ មួយចំនួនទៀត ជាប់ទាក់ទងនឹងរឿង ព្រេងនិទានខ្មែរ គឺរឿងព្រះបាទរាជកុល នាងរំសាយសក់។ ភ្នំទាំងនោះមាន ភ្នំក្តោង ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ទ្រុងទា ភ្នំនាងរំសាយសក់ ភ្នំតាគ្រាម និងភ្នំសងក្បាល់ ។ ទស្សនីយភាពហ្វូងសត្វប្រជៀវរាប់លានក្បាល ដែលហោះ ចេញពីល្អាង ។ អ្នកស្រុកតែងតែហៅហ្វូងប្រជៀវទាំងនោះថា “កងទ័ពប្រជៀវដ៍ក្លាហាន” ពីព្រោះការហោះហើរ របស់ហ្វូងសត្វប្រជៀវទាំងនោះ ប្រៀបបានទៅនឹងចរន្តទឹកហូរលើផ្ទៃអាកាស៕


Khcct banner

អត្ថបទទាក់ទង