Cctime 6monthsfree desktop
Cc times  web banner kh (2)

លោកយាយជប៉ុន«វ័យ១១៦ឆ្នាំ»ទទួលមរណៈភាព

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

តូក្យូ៖ លោកយាយជនជាតិជប៉ុនដែលមានឈ្មោះថា Tomiko Itooka ដែលជាមនុស្សចំណាស់ជាងគេបំផុតលើពិភពលោក បានទទួលមរណភាពក្នុងវ័យ ១១៦ឆ្នាំ។ នេះបើយោងតាមសេចក្តីប្រកាសរបស់អភិបាលក្រុងភាគខាងត្បូងបានអះអាងដោយលោកយាយបច្ចុប្បន្ននេះមានកូន ៤ នាក់ និងចៅ ៥ នាក់បានស្លាប់កាលពីថ្ងៃទី ២៩ ខែធ្នូនៅឯផ្ទះថែទាំរបស់លោកយាយ។

លោកយាយ Tomiko Itooka កើតនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ១៩០៨ នៅក្នុងទីក្រុង Osaka លោកយាយ Itooka ត្រូវបានគេទទួលស្គាល់ថាជាមនុស្សចាស់ជាងគេនៅលើពិភពលោកបន្ទាប់ពីការស្លាប់របស់លោកយាយ Maria Branyas Morera ជនជាតិអេស្ប៉ាញកាលពីខែសីហាឆ្នាំ ២០២៤ នៅអាយុ ១១៧ ឆ្នាំ។

គិតត្រឹមខែកញ្ញាឆ្នាំ២០២៤ប្រទេសជប៉ុនមានមនុស្សចាស់ជាង ៩៥,០០០នាក់ដែលមានអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ ដែល ៨៨ ភាគរយជាស្ត្រី។ក្នុងចំណោមប្រជាជន ១២៤ លាននាក់របស់ប្រទេសជប៉ុន ជិតមួយភាគបីមានអាយុ ៦៥ ឆ្នាំឬចាស់ជាងនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង