
កំពង់ចាម៖ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង (ស្គន់-កំពង់ចាម) សម្រេចបាន ២៨,៧៦% គិតត្រឹមដំណាច់ខែធ្នូ ២០២៤។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា គម្រោងពង្រីកផ្លូវជាតិលេខ៧ ជា៤គន្លងនេះ ចាប់ពីរង្វង់មូលស្គន់ ក្នុងស្រុកជើងព្រៃរហូត ដល់រង្វង់មូលស្ពានគីហ្សូណា ទីរួមខេត្តកំពង់ចាម ដែលមានប្រវែង ៤៥. ៤៨គ.ម ។ គិតត្រឹមដំណាច់ខែធ្នូ ២០២៤ នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង សម្រេចបាន ២៨,៧៦% ហើយ ៕




