Cctime 6monthsfree desktop
Cc times  web banner kh (2)

មនុស្សជាង២៤០នាក់ត្រូវបានជួយសង្រ្គោះ ក្នុងហេតុការណ៍ឆេះអគារកម្ពស់៨ជាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

សេអ៊ូល៖ មានជនរងគ្រោះប្រមាណជាង ២៤០នាក់ដែលនៅអគារពាណិជ្ជកម្មឆាបឆេះកម្ពស់៨ជាន់ត្រូវបានក្រុមមន្រ្តីជំនាញពន្លត់អគ្គិភ័យជួយសង្រ្គោះភ្លាមៗក្រោយពីភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅអគារពាណិជ្ជកម្ម ៨ជាន់ក្នុងតំបន់សុងណាម។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃសុក្រគេឃើញមានអណ្តាតភ្លើងយ៉ាងខ្លាំងក្លាបានលេបត្របាក់អគារពាណិជ្ជកម្មដ៏ធំមួយនៃប្រទេសកូរ៉េខាងត្បូង។

យោងតាមមន្ត្រីពន្លត់អគ្គីភ័យគិតត្រឹមល្ងាចថ្ងៃសុក្រមនុស្សរាប់រយនាក់ត្រូវបានជួយសង្គ្រោះ និងជម្លៀសចេញពីទីតាំងដែលកំពុងតែឆាបឆេះ ដោយក្នុងនោះមានមនុស្សជាង២៤០នាក់ត្រូវបានជួយសង្រ្គោះ និងជាច្រើននាក់ទៀតបានគេចចេញពីកន្លែងឆាបឆេះដោយខ្លួនឯង ហើយមានត្រឹមតែ ២៨នាក់ប៉ុណ្ណោះរងរបួស្រាល និងមិនមានប៉ះពាល់ដល់ជីវិតឡើយ។

ជាការឆ្លើយតបទៅនឹងការឆាបឆេះអាជ្ញាធរកូរ៉េខាងត្បូងបានប្រើប្រាស់អ្នកពន្លត់អគ្គីភ័យជាង ២៦០នាក់ និងរថយន្ត ៨០ គ្រឿង ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ ភ្លើងដែលបានឆាបឆេះត្រូវបានពន្លត់ប្រហែលជាង ១ម៉ោងក្រោយពីបានឆេះ។ អាជ្ញាធរបានអះអាងទៀតថាអគ្គិភ័យផ្តើមចេញពីការឆាបឆេះភោគជនីយដ្ឋាននៅជាន់ទីមួយក្រោយមកក៏បង្កទៅជាការឆាបឆេះទ្រង់ទ្រាយធំ ដោយមូលហេតុនៃការឆាបឆេះពិតប្រាកដកំពុងតែត្រូវបានស៊ើបអង្កេត៕ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង