Cc times  web banner kh

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន ជ្រើសរើសយុវជន-និស្សិតចំនួន ៤ រូប ចូលរួមសិក្ខាសាលា នៅចិន ១៤ ថ្ងៃ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន ជ្រើសរើសយុវជន-និស្សិតចំនួន ៤ រូប លរួមសិក្ខាសាលាស្តីពីឧស្សាហកម្មដែលកំពុងរីកចម្រើនសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ រៀបចំឡើងនៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន មានរ យៈពេល ១៤ ថ្ងៃ។

បើតាមសេចក្តីជូនដំណឹងនៃ សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានឱ្យដឹងថា សមាគម ត្រូវការជ្រើសរើសយុវជន-និស្សិតចំនួន ៤ រូប ចូលរួមសិក្ខាសាលាស្តីពីឧស្សាហកម្មដែលកំពុងរីកចម្រើនសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ (Seminar on Emerging Industries for Developing Countries) រៀបចំឡើងនៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន មានរ យៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ឧបត្ថម្ភដោយក្រសួងពាណិជ្ជ កម្មចិន (MOFCOM) ផ្តល់ជូនដោយការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅកម្ពុជា។

ដើម្បីអាចចូលរួមបាន យុវជន និងនិស្សិត ត្រូវមាន លក្ខខណ្ឌ និងឯកសារចាំបាច់ដូចខាងក្រោម​

១. អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ

២. អាយុចាប់ពី ២០ ឆ្នាំ ដល់ ៤៥ ឆ្នាំ

៣. លិខិតឆ្លងដែលមានសុពលភាពលើសពី ៦ ខែ

៤. ប្រវត្តិរូបជាភាសាអង់គ្លេស

៥. លិខិតបញ្ជាក់សុខភាព (ក្រោយសម្ភាស)

រូបតំណាង៖ ពិធីបិទសិក្ខាសាលាស្តីពី "ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានឧស្សាហកម្មនិងការគ្រប់គ្រងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍" នៅចិន ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន 

សមាគមចាប់ផ្តើមទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។អាស្រ័យហេតុនេះ បេក្ខជនដែលមានបំណងស្នើសុំចូលរួមសិក្ខាសាលាខាងលើ សូមចុះឈ្មោះតាមរយៈ Link https://forms.gle/EbpZVLVrfsXRaEmy5 ឬ QR Code ដែលបានជូនភ្ជាប់ក្នុងសេចក្តីជូនដំណឹង។

គួរបញ្ជាក់ផងដែរថា និស្សិត ឬ យុវជនដែលចូលរួមកម្មវិធីសិក្ខាសាលានេះ ទទួលបានដូចជា សំបុត្រយន្តហោះទៅមក, ថ្លៃស្នាក់នៅ, ប្រាក់ឧបត្ថម្ភ, អាហារ, ធ្វើដំណើរ និង ធានារ៉ាប់រង ពីខាងសមាគមជាអ្នករ៉ាប់រង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង