ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ក្រុមមន្រ្តីមានសមត្ថកិច្ចត្រូវតែរួមសហការគ្នា បើកប្រតិបត្តិការបង្ក្រាបផ្លាកលេខយានយន្តក្លែងក្លាយ ព្រោះទាំងរថយន្ត និងម៉ូតូការបំពាក់ផ្លាកលេខក្លែងក្លាយដែលនៅតែកើតមានឡើង ខណៈផ្លាកលេខក្លែងក្លាយពេលខ្លះមើលអត់ដឹងនោះទេ ដោយសារមានការជាន់លេខដូចគ្នា។
សម្រាប់ការងារបង្កើតក្រុមការងារពិនិត្យផ្លាកលេខក្លែងក្លាយនេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា ស្នើឱ្យសមត្ថកិច្ចបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តព្រោះផ្លាកលេខក្លែងក្លាយនៅតែជាបញ្ហាប្រឈមនៅក្នុងសង្គមជាតិ។ លោកឧបនាយករដ្ឋមន្រ្តីថា ក្នុងករណីរកឃើញថា ពិតជាមានក្លែងបន្លំលើការធ្វើផ្លាកលេខក្លែងក្លាយត្រូវតែអនុវត្តទោសយ៉ាងតឹងរ៉ឹងបំផុត៕