Cctimesw1140xh150cm copy

ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជិត ៤០ម៉ឺននាក់ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានភ្ញៀវសរុបចំនួន៣៩៤.២៣២នាក់ កើនឡើង១២,៦៤% ធៀបនឹងឆ្នាំមុន ។ ក្នុងនោះ ភ្ញៀវជាតិ៣៨៩.៨១៩នាក់ កើនឡើង១២,៥៥% និង ភ្ញៀវបរទេស៤.៤១៣នាក់កើនឡើង២០,៨៧%។ នេះបើតាមការឲ្យដឹងពីលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។

លោក តាំង សុចិត្តគ្រឹស្នា បន្តថា ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ និង រមណីយដ្ឋាននានាមានភ្ញៀវសរុប៣៩២.០០៥នាក់កើនឡើង១២,៥៩% ដោយមានភ្ញៀវជាតិ៣៨៨.៦២០នាក់ កើនឡើង១២,៦០% និងភ្ញៀវបរទេស៣,៣៨៥នាក់ កើនឡើង១១,៦៤%។ ដោយឡែកភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ០៣ជើង ស្មើនឹង៤១៣នាក់ ភ្ញៀវជាតិ ០២នាក់ និងភ្ញៀវអន្តរជាតិ ៤១១នាក់ ។

ចំពោះភ្ញៀវទេសចរទៅកម្សាន្តតាមកោះនានា មានភ្ញៀវសរុប ១.៨០៥នាក់ កើនឡើង៩,៣៩% មានភ្ញៀវជាតិ១.១៨៨នាក់ ថយចុះ១%ភ្ញៀវបរទេស៦១៧នាក់ កើនឡើង៣៧,១១%។ នាឱកាសថ្ងៃឆ្លងឆ្នាំនេះដែរដោយមានការអញ្ជើញចូលរួមពីលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុរួមជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាពមន្ត្រីរាជការកងកម្លាំងសមត្ថកិច្ចប្រជាពលរដ្ឋភ្ញៀវទេសចរណ៍បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។

ក្នុងនោះថ្នាក់ដឹកនាំខេត្តក៏បានរៀបចំនូវការប្រគំតន្ត្រីការតាំងពិព័រណ៍ សម្ដែងសិល្បៈ បង្ហោះគោម បាញ់កាំជ្រួច ដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋភ្ញៀវទេសចរមកលេងក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកល ២០៤-២០២៥ នេះដោយភាពសប្បាយរីករាយផងដែរ។ ចំពោះបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរ តម្លៃហូបចុកស្នាក់នៅមានការឡើងថ្លៃបន្តិចបន្តួចភ្ញៀវអាចទទួលយកបាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង