ភ្នំពេញ៖ ស្រ្តីជនជាតិហ្វីលីពីនទាំង១៣នាក់ ដែលបានពពោះជំនួសខុសច្បាប់នៅកម្ពុជា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានដល់ហ្វីលីពីនដោយសុវត្ថិភាព ក្រោយមានការស្នើសុំរបស់ស្ថានទូតហ្វីលីពីន និងដោយមានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា។
បើយោងតាមសេចក្តីប្រកាសនៃ នាយកដ្ឋានកិច្ចការបរទេសនៃហ្វីលីពីន នាថ្ងៃទី ២៩ខែធ្នូ ឆ្នាំ ២០២៤ បានឱ្យដឹងថា ក្រោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថានទូតហ្វីលីពីនប្រចាំទីក្រុងភ្នំពេញ និងក្រុមប្រឹក្សាអន្តរទីភ្នាក់ងារប្រឆាំងការជួញដូរ (IACAT) ស្ត្រីពពោះជំនួសជនដែលជាជនជាតិហ្វីលីពីនទាំង ១៣រូប ដែលត្រូវបានកាត់ទោសដោយតុលាការកម្ពុជាកាលពីថ្ងៃទី ២ ខែធ្នូ ២០២៤ ពីបទរំលោភច្បាប់របស់កម្ពុជា ស្តីពីការបង្ក្រាបការជួញដូរមនុស្ស។
ជនជាតិហ្វីលីពីនទាំង១៣នាក់ ដែលបានពពោះជំនួសខុសច្បាប់នៅកម្ពុជា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានដល់ហ្វីលីពីនដោយសុវត្ថិភាព ក្រោយមានការស្នើសុំរបស់ស្ថានទូតហ្វីលីពីន និងដោយមានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា ព្រះរាជក្រឹត្យលើកលែងទោសជនជាតិហ្វីលីពីនទាំង ១៣ នាក់ ដោយមានការដោះលែង និងធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ។
ការត្រលប់ទៅកាន់ប្រទេសហ្វីលីពីនប្រកបដោយសុវត្ថិភាពរបស់ពួកគេ គឺជាសក្ខីភាពមួយចំពោះទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងហ្វីលីពីន និងកម្ពុជា និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត។
ក្រសួងការបរទេស ឆ្លៀតឱកាសនេះ ដើម្បីរំលឹកសាធារណជនហ្វីលីពីនថា ការពពោះជំនួសត្រូវបានហាមឃាត់នៅក្នុងប្រទេសកម្ពុជា ហើយការបំពានណាមួយត្រូវទទួលទោសតាមច្បាប់កម្ពុជា៕