Cctimesw1140xh150cm copy

កុមារី ៨ក្រុម នឹងប្រកួតក្នុង «កម្មវិធីអប់រំបង្កើតហ្គេម ២០២៤ ថ្នាក់ជាតិ» ក្រោយជម្រុះចំណោម ៣៥ ក្រុម

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កុមារី ៨ក្រុម មកពីបណ្តាវិទ្យាល័យមកពីខេត្តក្រុង នឹងប្រកួតប្រជែងថ្នាក់ជាតិ «កម្មវិធីអប់រំបង្កើតហ្គេម ២០២៤ - National Game Jam 2024» នៅវគ្គផ្ដាច់ព្រ័ត្រ ក្រោយបានប្រកួតជម្រុះក្នុងចំណោម ៣៥ ក្រុម។

បើតាមគេហទំព័រនៃក្រសួងអប់រំ បានឱ្យដឹងថា កម្មវិធីអប់រំបង្កើតហ្គេម (GCC) ឆ្នាំ២០២៤ ត្រូវបានអនុវត្តនៅតាមសាលាគោលដៅចំនួន៤០ ដែលជាសាលាអនុវត្តកម្មវិធីអប់រំបំណិនជីវិតតាមមូលដ្ឋាន ដែលនៅក្នុងនោះមានក្រុមកុមារីចំនួន ៣៥ក្រុម មកពីសាលាគោលដៅចំនួន៤០ បានដាក់ពាក្យដើម្បីចូលរួមប្រកួតប្រជែងនេះ។

កុមារី ៨ ក្រុម ដែលមានមកពីសាលាមួយចំនួនដូចជា អនុវិទ្យាល័យហ៊ុនសែនសាមគ្គី អនុវិទ្យាល័យអរញ្ញរង្សី អនុវិទ្យាល័យ សុខអាន ចំបក់បិទមាស អនុវិទ្យាល័យខ្នាចរមាស វិទ្យាល័យហ៊ុនសែនពាមជីកង វិទ្យាល័យបវេល វិទ្យាល័យហ៊ុនសែន១មិថុនា និងវិទ្យាល័យសុខអាន សំរោង។

គួរបញ្ជាក់ផងដែរថា កម្មវិធីអប់រំការបង្កើតហ្គេម (GCC) គឺជាកម្មវិធីអប់រំផ្នែកបច្ចេកវិទ្យា មានគោលបំណងក្នុងការផ្តល់សិទ្ធិអំណាចដល់ក្មេងស្រីជំទង់ ដោយផ្ដល់ឱ្យសិស្សនូវការសិក្សាបែបគម្រោង តាមរយៈការរៀន និងលេង ដោយបង្កើតហ្គេមនៅលើកុំព្យូទ័រ ដើម្បីដោះស្រាយបញ្ហាដែលកើតមានក្នុងសហគមន៍ និងក្នុងសកលលោក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង