Cctime 6monthsfree desktop
Cc times  web banner kh (2)

អាកាសចរណ៍ធំបំផុតទី២របស់កូរ៉េខាងត្បូង ចាប់ផ្តើមហោះហើរត្រង់មកកម្ពុជាជាផ្លូវការឡើងវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ ក្រសួងព័ត៌មាន

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines ធំបំផុតទី២របស់ប្រទេសកូរ៉េខាងត្បូង នឹងចាប់ផ្តើមហោះហើរត្រង់មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ ខេត្ដសៀមរាប ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីបានអាក់ខានដោយសារវិបត្ដិជំងឺកូវីដ-១៩។

ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines នឹងចាប់ផ្តើមហោះត្រង់ចេញពីអាកាសយានដ្ឋានអន្ដរជាតិ អ៊ីឈុន នៃទីក្រុងសេអ៊ូល មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ នៃខេត្តសៀមរាប ដោយមានចំនួន ៧ជើងក្នុងមួយសប្តាហ៍ ជារៀងរាល់ថ្ងៃ ដែលប្រើប្រាស់យន្តហោះសេរីថ្មី Airbus A321 Neo ជាមួយអ្នកដំណើរជិត ២០០នាក់ ដោយប្រើរយះពេលហោះហើរ ៥ម៉ោង និង ៥០នាទី។

គួរបញ្ជាក់ថា គិតមកដល់ខែធ្នូ ឆ្នាំ២០២៤នេះ ជាមធ្យមមានជើងហោះហើរមកដល់ និងត្រឡប់ទៅវិញ មានចំនួន ៥២ជើងក្នុងមួយថ្ងៃ និងគិតជាមធ្យមមានភ្ញៀវធ្វើដំណើរតាមយន្ដហោះ ទាំងមកដល់ និងត្រឡប់ទៅវិញ ៥.០០០នាក់ក្នុងមួយថ្ងៃ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង