Cctimesw1140xh150cm copy

អរគុណសម្រាប់រយៈពេល ៣០ ឆ្នាំ - ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់សម្រាប់សមិទ្ធិផលដ៏អស្ចារ្យ

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

នៅឆ្នាំនេះ ក្រុមហ៊ុន ហ៊ិននីគែន បានប្រារព្ធខួបទី ៣០ ឆ្នាំនៅក្នុងប្រទេសកម្ពុជាដោយរំលេចនូវឆ្នាំដែលពោរពេញទៅដោយសមិទ្ធិផលដ៍គួរឱ្យកត់សម្គាល់ជាច្រើន។ ឆ្នាំនេះ ជាឆ្នាំដ៏ពិសេសអស្ចារ្យរបស់ក្រុមហ៊ុនផលិតស្រាបៀរខ្នាតអន្តរជាតិមួយនេះដោយសារតែក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ទទួលបានពានរង្វាន់ដែលជាការទទួលស្គាល់ពីភាគីពាក់ព័ន្ធជាច្រើន។ ពានរង្វាន់ទាំងនេះគឺជាការបង្ហាញពីភាពរីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុន និងភាពវិជ្ជមានដែលក្រុមហ៊ុនតែងតែអនុវត្ត ក្នុងនាមជាអ្នកដឹកនាំក្នុងការប្រតិបត្តិអាជីវកម្មប្រកបដោយការទទួលខុសត្រូវដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការ «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ក្រោមសសរស្តម្ភទាំង ៣ រួមមាន៖ បរិស្ថាន និរន្តរភាព និងការទទួលខុសត្រូវ។

លោក Andy Hewson នាយកគ្រប់គ្រង ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «នៅពេលដែលយើងក្រឡេកទៅមើលរយៈពេល ៣០ ឆ្នាំកន្លងមកនៃភាពជាដៃគូ និងការរីកចម្រើននៅក្នុងប្រទេសកម្ពុជា យើងពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះវត្តមានរបស់យើងនៅទីនេះ ។ យើងមានតែពាក្យចង់និយាយដែលពោពេញដោយក្តីគោរពថា «អរគុណ» សម្រាប់ការគាំទ្រ និងកិច្ចសហការរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ។ នៅក្នុងកិច្ចប្រតិបត្តិការបន្តទៅមុខទៀត យើងនៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់យើងចំពោះការ «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងអង្គការនានាសម្រាប់ការទទួលស្គាល់ និងការសហការរបស់ពួកគេជាមួយក្រុមហ៊ុន។ យើងរួមគ្នាបន្តសហការ និង ធ្វើការដើម្បីប្រទេសកម្ពុជាកាន់តែប្រសើរ»។

ជាការអបអរសាទរខួបលើកទី ៣០ ក្រុមហ៊ុនពិតជាមានកិត្តិយសបានណាស់ដែលបានជួបសម្តែងការគួរសមចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរពេលវេលាដ៏សំខាន់នេះ។ ក្នុងកិច្ចសម្តែងការគួរសមនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានប្រគល់ជូនរបាយការណ៍ផ្តល់ផល វិជ្ជមានចំពោះសេដ្ឋកិច្ចសង្គម ដែលបង្ហាញពីការរួមចំណែកដ៏គួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុននេះចំពោះសេដ្ឋកិច្ចក្នុងស្រុក ការអភិវឌ្ឍសហគមន៍ និងការអនុវត្តប្រកបដោយនិរន្តរភាពក្នុងរយៈពេលបីទសវត្សរ៍កន្លងមក។

កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនត្រូវបានមើលរំលងឡើយ។ ក្រុមហ៊ុនទទួលបានពានរង្វាន់ និងការទទួលស្គាល់ដែលគួរឲ្យកត់សម្គាល់ក្នុងឆ្នាំនេះមានដូចជា៖

១. ពានរង្វាន់ឆ្នើមផ្នែកបច្ចេកវិទ្យាថាមពលស្អាត៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ទើបតែទទួលបានពានរង្វាន់ថាមពលស្អាតឆ្នាំ ២០២៤ ដែលរៀបចំដោយអង្គការ EnergyLab Cambodia ដែលជាកម្មវិធីទទួលស្គាល់ ការរួមចំណែកសំខាន់ៗចាប់ពីបុគ្គលម្នាក់ៗ ស្ថាប័នក្រុមហ៊ុន និងគំនិតផ្តួចផ្តើមនានាដែលជំរុញឱ្យមានការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាទទួលបានពានរង្វាន់នេះដោយផ្អែកលើការប្រើប្រាស់រោងចក្រឡជីវម៉ាស ដែលចាប់ដៃគូ និងធ្វើការប្រតិបត្តិជាមួយក្រុមហ៊ុន BECIS ដែលជាក្រុមហ៊ុនបង្កើតថាមពលកំដៅពីអង្កាម។

២. លិខិតសរសើរពីការយកចិត្តទុកដាក់ទៅលើបរិស្ថាន៖ ជាការទទួលស្គាល់ដោយក្រសួងបរិស្ថាន ក្រោមយុទ្ធសាស្រ្តចក្រាវិស័យពី ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ពានរង្វាន់នេះបានទទួលស្គាល់ចំពោះការអនុវត្តអាជីវកម្មប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុនដែលផ្តល់អាទិភាពលើភាពវិជ្ជមានដល់បរិស្ថាន។

៣. ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា៖ រៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ដោយទទួលស្គាល់ពីការអនុវត្តពីការគ្រប់គ្រងផ្នែកបរិស្ថានរបស់ ក្រុមហ៊ុន។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានទទួលពានរង្វាន់ប្រាក់នៅក្នុងកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ ២០២៤ របស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចំពោះការទទួលស្គាល់ពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះការទទួលខុសត្រូវផ្នែកនិរន្តរភាព និង ផ្នែកបរិស្ថាន។ ពានរង្វាន់នេះទទួលស្គាល់ក្រុមហ៊ុននេះជាគំរូដែលលើកកម្ពស់ និងពង្រីកសកម្មភាពដែលប្រកបដោយនិរន្តរភាពក្នុងផ្នែកបម្រែបម្រួលអាកាសធាតុ ការការពារបរិស្ថាន ការប្រើប្រាស់ធនធាន ទំនួលខុសត្រូវសង្គម ក៏ដូចជាការយល់ដឹងអំពីនិរន្តរភាព។

៤. ពានរង្វាន់ភាពចម្រុះ សមធម៌ និងអ្នកដឹកនាំសង្គមឆ្នាំ២០២៤ (ESG Diversity, Equity & Social Leader)៖ សមិទ្ធផលមួយផ្សេងទៀតក្នុងអំឡុងឆ្នាំនេះរួមមាន ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលឈ្នះពានរង្វាន់ ភាពចម្រុះ សមធម៌ និងអ្នកដឹកនាំសង្គមឆ្នាំ២០២៤ រៀបចំដោយ Eurocham Cambodia។ ពានរង្វាន់នេះបានទទួលស្គាល់សមិទ្ធិផលក្នុងរីកលូតលាស់បុគ្គលិក ការជ្រើសរើសប្រកបដោយការរួមបញ្ចូល គំនិតផ្តួចផ្តើមផ្នែកDEI ការចូលរួមសហគមន៍ សុខភាព និងសុវត្ថិភាព ព្រមទាំងការលើកកម្ពស់តុល្យភាពជីវិតការងារ។

នាយិកាផ្នែកធនធានមនុស្ស លោកស្រី តេង សុផាន់ណា បានមានប្រសាសន៍ថា៖ «យើងមានកិត្តិយសណាស់ដែលបានទទួលពានរង្វាន់ និងការទទួលស្គាល់នានាជាច្រើនក្នុងឆ្នាំនេះ។ ការទទួលស្គាល់ទាំងនេះគឺជាសក្ខីភាពមួយបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់យើងក្នុងការជម្រុញឱ្យកន្លែងធ្វើការប្រកបដោយភាពរួមបញ្ចូល និងគាំទ្រដល់បុគ្គលិកគ្រប់រូប ព្រមទាំងធ្វើឱ្យពួកគេមានអារម្មណ៍ថា ទទួលបានការផ្តល់តម្លៃ និងជម្រុញលើកទឹកចិត្តក្នុងការងាររបស់ពួកគេ។ នៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងជឿជាក់ថាភាពចម្រុះរួមបញ្ចូលនឹងជម្រុញឱ្យមានការបង្កើតថ្មី និងភាពជោគជ័យ ហើយយើងនឹងបន្តពង្រឹងគុណតម្លៃស្នូលទាំងនេះគ្រប់កិច្ចការដែលយើងធ្វើ»។

លោកស្រី Anne de Graaf នាយិកាផ្នែកកិច្ចការសាជីវកម្មបានមានប្រសាសន៍ថា៖ «ពានរង្វាន់ទាំងនេះបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយូរអង្វែងរបស់យើងចំពោះការរួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ។ នៅពេលដែលយើងប្រារព្ធខួបទី ៣០ ឆ្នាំនៃការរីកចម្រើន និង ភាពជាដៃគូនៅប្រទេសកម្ពុជា យើងនៅតែបន្តពង្រឹងផ្នែកនិរន្តរភាព និងការច្នៃប្រឌិតដែលជាប្រយោជន៍ដល់ប្រជាជន សហគមន៍ និងបរិស្ថានរបស់យើង»។

នៅពេលដែលឆ្នាំ ២០២៤ ជិតបញ្ចប់ហើយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានប្រារព្ធខួបលើកទី ៣០ឆ្នាំ ពោរពេញទៅដោយមោទនភាព និងសមិទ្ធផលដ៏អស្ចារ្យនានា។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នៅតែមានការប្តេជ្ញាចិត្តយ៉ាងខ្លាំង ក្នុងការធ្វើឱ្យមានភាពវិជ្ជមានដ៏យូរអង្វែង។ យើងនៅតែបង្កើតអនាគតនៃការបន្តភាពជោគជ័យ និងរួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ!

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ៦៦.០០០ នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើដំណើរឆ្ពោះទៅកាន់ពិភពលោកដែលមានអព្យាក្រិតកាបូន កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង