ភ្នំពេញ៖ Harpswell ជ្រើសរើសបេក្ខនារីដែលមានអាយុចន្លោះ ២៥-៣៥ ឆ្នាំចូលរួមកម្មវិធី Harpswell ASEAN Women’s Leadership Summit ដែលប្រព្រឹត្តទៅចាប់ពី ខែ ឧសភា ដល់ខែកញ្ញា ឆ្នាំ២០២៥ ។
បើតាមគេហទំព័រផ្លូវការនៃ Harpswell បានឱ្យដឹងថា កិច្ចប្រជុំកំពូលប្រចាំឆ្នាំនេះប្រមូលផ្តុំក្រុមយុវជនដែលមានអាយុពី 25-35 ឆ្នាំ ពីរនាក់មកពីប្រទេសនីមួយៗក្នុងចំណោមដប់ប្រទេសនៃអាស៊ាន និងប្រទេសនេប៉ាល់ សម្រាប់ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរយៈពេល 5 ខែ។ ជាពិសេស កម្មវិធីនេះនឹងមានការជួបជុំរយៈពេលមួយសប្តាហ៍នៅទីក្រុង Penang ប្រទេសម៉ាឡេស៊ី។
កម្មវិធី ASEAN Women’s Leadership Summit ត្រូវបានប្រព្រឹត្តទៅជាលើកទី ៦ នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ ដែលនឹងធ្វើឡើងចន្លោះ ខែឧសភា ដល់ខែ កញ្ញា ឆ្នាំ២០២៥ ។ កិច្ចប្រជុំកំពូលឆ្នាំ 2025 ត្រូវបានរៀបចំឡើងដើម្បីជំរុញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយបង្កើតបណ្តាញអ្នកដឹកនាំស្ត្រីដែលមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីតំបន់អាស៊ាន រួមជាមួយនឹងទំនាក់ទំនងជាមួយនឹងបណ្តាប្រទេសផ្សេងទៀត។
កម្មវិធីនេះមានរួមបញ្ចូលសកម្មភាពនានាដូចជា ការបង្រៀនដោយសាស្ត្រាចារ្យ សិក្ខាសាលា ការទស្សនកិច្ច ការធ្វើការងារជាក្រុម ដែលមានការបណ្តុះបណ្តាលពីអ្នកជំនាញដែលមកពីវិស័យនានាដូចជាពាក់ព័ន្ធនឹងការសិក្សាផ្សេងៗគ្នា ការងារវិស័យនានា ព្រមទាំងមានការចូលរួមចំណែកក្នុងការអភិវឌ្ឍក្នុងសហគមន៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
បើតាមគេហទំព័របានឱ្យដឹងបន្តទៀតថានឹងមានបីដំណាក់កាលគឺ៖
1. ការប្រជុំតាមអនឡាញចំនួនពីរដងដើម្បីអ្នកដែលជាប់ អាចស្គាល់គ្នា
2. ការបង្រៀនដោយអ្នកជំនាញ ព្រមទាំងការធ្វើការងារជាក្រុមដើម្បីដោះស្រាយបញ្ហានៅក្នុងតំបន់
3. ការចុះផ្ទាល់ទៅកាន់ប្រទេសម៉ាឡេស៊ី រយៈពេលមួយសប្តាហ៍ ដើម្បីអាចបង្កើតបណ្តាញទំនាក់ទំនងដោយផ្ទាល់ និងសហការគ្នា
ដើម្បីអាចដាក់ពាក្យបាន បេក្ខនារីត្រូវមានគ្រប់លក្ខខណ្ឌដូចជា ៖
- មានអាយុចន្លោះ ២៥ ដល់ ៣៥ ឆ្នាំ
- មានចំណង់ចំណូលចិត្តក្នុងការផ្លាស់ប្តូរវិជ្ជមាន និងស្រ្តីក្នុងភាពជាអ្នកដឹកនាំ
- មានឆន្ទៈក្នុងការចែករំលែក ស្វែងរក និងអភិវឌ្ឍសមត្ថភាព
ប្រសិនបើមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈ តំណភ្ជាប់៖ https://docs.google.com/forms/d/e/1FAIpQLSc7RgmrYDLcBywhJSmEOXTTjBQjpo0zbLf_3fTMrotITtKexA/viewform?pli=1 ឱ្យបានត្រឹមថ្ងៃទី ១៤ កុម្ភៈ ២០២៥៕