Cctimesw1140xh150cm copy

ការបង្កបង្កើនផលស្រូវ«ត្រូវផ្អាក»នៅរដូវប្រាំងលើកទី២ នៅពោធិ៍សាត់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២ នៅខេត្តពោធិ៍សាត់ ដោយសារតែការបង្កបង្កើនផលបានកើនឡើង ខណៈដែលលើសផែនការការប្រើប្រាស់ទឹកជាច្រើន។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រកាសថា តាមផែនការសក្តានុពលទឹក សម្រាប់ប្រើប្រាស់លើការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៤-២០២៥ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ក្នុងឆ្នាំ ២០២៥ នេះបានត្រឹមតែ ២០,០០០ហិកតាប៉ុណ្ណោះ ប៉ុន្តែតាមការចុះពិនិត្យជាក់ស្តែងកន្លងមក ក្រោមការវាយតម្លៃរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ការបង្កបង្កើនផលរបស់ប្រជាកសិករ បានកើនរហូតដល់ ៥៨,៧៧០ហិកតា លើសពីផែនការការប្រើប្រាស់ទឹកជាច្រើន ដែលអាចធ្វើឲ្យការប្រើប្រាស់មិនបានគ្រប់គ្រាន់។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានជូនដំណឹងឲ្យប្រជាពលរដ្ឋផ្អាកការបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងលើកទី២ ជាបណ្តោះអាសន្នបន្ទាប់ពីប្រមូលផលរួចរាល់នៅក្នុងអំឡុងខែមករា ឆ្នាំ២០២៥ ខាងមុខ ហើយសម្រាប់ប្រជាជនដែលរស់នៅតំបន់គ្មានប្រភពទឹក ត្រូវត្រៀមលក្ខណៈស្តុកទឹកក្នុងស្រះ អណ្តូង ប្រឡាយ ដែលអាចស្តុកទឹកសម្រាប់ទុកប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់សត្វ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង