681 ezgif.com resize
Moneygramott moi1280x163px

កម្ពុជា-ចិន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមក្នុងវិស័យបី និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកឌីជីថល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ភាគីកម្ពុជា-ចិន ប្តេជ្ញានឹងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកិច្ចសហប្រតិបត្តិការធនធានមនុស្ស ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ការសាងសង់បណ្តាញ5G និងការប្រយុទ្ធប្រឆាំងនឹងការលេងល្បែងស៊ីសងអនឡាញ និងការឆបោក​តាមប្រព័ន្ធទូរគមនាគមន៍ ដើម្បីជួយកម្ពុជាសម្រេចបាននូវការអភិវឌ្ឍន៍បែបលឿនរហ័ស។ ការប្តេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្ពុជា ជាមួយលោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៤ធ្នូ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នៅទីស្តីការក្រសួង។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានជម្រាបជូន អំពីវឌ្ឍភាពនៃការធ្វើកំណែទម្រង់របស់ក្រសួង ចាប់តាំងពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។

គួរបញ្ជាក់ថា លោករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមក្នុងវិស័យទាំងបី និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកឌីជីថល ផងដែរ៕


Khcct banner

អត្ថបទទាក់ទង