Cctimesw1140xh150cm copy

ដកហូត«បណ្ណបើកបរ»យានយន្តគ្រប់ប្រភេទដែលអស់ពិន្ទុ ចាប់ពីថ្ងៃទី០១ មករា ឆ្នាំ២០២៥

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិផ្លូវគោក នឹងដកហូតបណ្ណបើកបរយានយន្ត គ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ ដែលនឹងអនុវត្តការដកហូតនេះ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ដើម្បីបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែប្រសើរ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃនៃស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងដកហូតបណ្ណបើកបរយានយន្ត គ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ហើយសម្រាប់ប្រជាពលរដ្ឋដែលមានបណ្ណបើកបរយានយន្តគ្រប់ប្រភេទជិតអស់ពិន្ទុ ត្រូវទៅដាក់ពាក្យសុំរៀនបំប៉នដើម្បីប្រឡងយកពិន្ទុបន្ថែម ឬបំពេញពិន្ទុឡើងវិញ នៅមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង