បង់ក្លាដែស៖ ប្រទេសបង់ក្លាដែស បានដាក់សំណើផ្លូវការមួយទៅកាន់ប្រទេសឥណ្ឌា ដើម្បីធ្វើបត្យាប័នអតីតនាយករដ្ឋមន្ត្រីរបស់ខ្លួនលោកស្រី Sheikh Hasina ដែលបានភៀសខ្លួនទៅកាន់ទីក្រុង New Delhi ក្នុងខែសីហា បន្ទាប់ពីរបបដែលដឹកនាំដោយក្រុមគ្រួសារលោកស្រីអស់ជាច្រើនឆ្នាំត្រូវបានដួលរលំ។
បើតាមលោក Touhid Hossain ទីប្រឹក្សាកិច្ចការបរទេសបង់ក្លាដែសបានឲ្យដឹងថាបង់ក្លាដែសបានផ្ញើលិខិតមួយទៅកាន់រដ្ឋាភិបាលឥណ្ឌាដោយស្នើឲ្យរដ្ឋាភិបាលឥណ្ឌាបញ្ជូនលោកស្រី Sheikh Hasina ត្រឡប់ទៅប្រទេសបង់ក្លាដែសវិញដើម្បីកាត់ទោសលោកស្រីតាមផ្លូវច្បាប់នៃប្រទេស។
ភ្លាមៗក្រោយពីបានដាក់សំណើរទៅកាន់ប្រទេសឥណ្ឌាភាគីឥណ្ឌាមិនទាន់មានការឆ្លើយតបណាមួយក្នុងសំណើរបញ្ជូនលោក Sheikh Hasina ត្រឡប់ទៅកាន់មាតុប្រទេសវិញដើម្បីធ្វើការកាត់ទោសនៅឡើយនោះទេ។
គួរបញ្ជាក់ថាលោកស្រី Sheikh hasina កាលពីថ្ងៃទី៥សីហា បានប្រកាសចុះចេញពីតំណែងជានាយករដ្ឋមន្រ្តីបង់ក្លាដែស និងភៀសខ្លួនតាមឧទ្ធម្ភាចក្រទៅជ្រកកោនកន្លែងផ្សេងភ្លាម។ ការប្រកាសចុះចេញពីតំណែងនេះធ្វើឡើងបន្ទាប់ពីនិស្សិត និងពលរដ្ឋបង់ក្លាដែសរាប់លាននាក់ចេញបាតុកម្មប្រឆាំងនិងកូតារដ្ឋាភិបាលដែលទុកការងារឲ្យតែមន្រ្តីដែលតស៊ូជាមួយរដ្ឋាភិបាលធ្វើតែប៉ុណ្ណោះ៕