Cctimesw1140xh150cm copy

យុវជនកម្ពុជា ៣៣ រូប ជាប់ «អាហារូបករណ៍ Australian Awards» បន្តការសិក្សានៅអូស្រ្តាលី

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យុវជនកម្ពុជាចំនួន ៣៣ រូប នឹងបន្តការសិក្សានៅអូស្រ្តាលី ក្រោមការផ្តល់អាហារូបករណ៍ Australian Awards ។

បើតាមគេហទំព័រនៃ Australian Awards Cambodia បានឱ្យដឹងថា អាហារូបករណ៍ Australian Awards ផ្តល់ឱកាសនិស្សិតក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យ ដែលស្ថិតនៅប្រទេសអូស្រ្តាលី ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ធនធានមនុស្សនៃយុវជនកម្ពុជា ដើម្បីមានជំនាញ ចំណេះដឹង និងបណ្តាញទំនាក់ទំនងជាមួយ រវាងប្រជាជនកម្ពុជា និងប្រជាជនអូស្រ្តាលីផងដែរ។

បន្ថែមពីនេះ អាហារូបករណ៍នេះ ត្រូវបានផ្តល់ជូនយុវជនកម្ពុជាតាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ រហូតមកដល់ពេលនេះមានរយៈពេលប្រមាណ ៣០ ឆ្នាំ អាហារូបករណ៍នេះបានផ្តល់ជូនយុវជនចំនួន ១០០០​ នាក់មកហើយ ក្នុងការសម្រេចក្តីស្រមៃបន្តការសិក្សានៅប្រទេសអូស្រ្តាលី​។

នាឆ្នាំ២០២៤ នេះ យុវជន ៣៣ រូប នៅក្នុងប្រទេសកម្ពុជាទទួលបានអាហារូ​បករណ៍ក្នុងការបន្តការសិក្សានៅប្រទេសអូស្ត្រាលី។ និសិ្សតដែលមានទេពកោសល្យទាំងនេះ នឹងសិក្សាលើមុខជំនាញផ្សេងៗ ដើម្បីទទួលបាននូវជំនាញចាំបាច់ ចំណេះដឹង និងបណ្តាញទំនាក់ទំនង ដែលនឹងរួមចំណែកដល់ការរីកចម្រើនរបស់កម្ពុជាបន្ទាប់ពីពួកគេវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

ប្រសិនបើមានចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងអាហារូបករណ៍នេះ អាចតាមដានតាមគេហទំព័រ https://shorturl.at/mDEcS

អាហារូបករណ៍ Australian Awards ផ្តល់ជូនរយៈពេលពីរឆ្នាំសម្រាប់និស្សិតក្នុងការសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រនៅប្រទេសអូស្រ្តាលី ដែលជារៀងរាល់ឆ្នាំ មានស្រ្តីយ៉ាងតិច ៦០% នៃចំនួនបេក្ខជនសរុបដែលបានជាប់។ ជាពិសេស អាហារូបករណ៍នេះ មានការផ្តល់ជូនជាពិសេសសម្រាប់ជនដែលមានពិការភាព ក្នុងការសម្រេចក្តីស្រមៃផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង