Cctimesw1140xh150cm copy

ព្រះមហាក្សត្រ ផ្តើមយាងបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូនេះ ព្រះអង្គទ្រង់បានយាងចាកចេញពីប្រទេសកម្ពុជា ដើម្បីបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២៤។

អញ្ជើញអមថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិននាពេលនេះ រួមមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃព្រះបរមរាជវាំង ជាច្រើនទៀតផងដែរ។

សូមជម្រាបថា ក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះមហាក្សត្រ នឹងព្រះរាជទានព្រះរាជសវនាការដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំងសិស្សានុសិស្សកម្ពុជា ដែលកំពុងសិក្សានៅសាលាពុទ្ធិកសិក្សាណានហៃ ផងដែរ។

ព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រ យាងទៅកាន់ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិននៅពេលនេះ នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ព្រមទាំងជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង