ភ្នំពេញ៖ «ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យប្រចាំឆ្នាំ២០២៥» ផ្តើមទទួលស្នាដៃនិពន្ធដល់ថ្ងៃ៣០ មេសា ២០២៥ ដែលផ្តោតលើប្រធានបទ សុខុមាលភាពសង្គមក្នុងបរិបទបច្ចេកវិទ្យាទំនើប។
បើតាមគេហទំព័រហ្វេសប៊ុកនៃពុទ្ធសាសនបណ្ឌិត្យ បានឱ្យដឹងថា ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យប្រចាំឆ្នាំ២០២៥ផ្តើមទទួលស្នាដៃនិពន្ធដល់ថ្ងៃ៣០ មេសា ២០២៥ ដែលផ្តោតលើប្រធានបទ សុខុមាលភាពសង្គមក្នុងបរិបទបច្ចេកវិទ្យាទំនើប។
សេចក្តីប្រកាសនៃការប្រកួតស្នាដៃនិពន្ធ តម្រូវឱ្យបេក្ខជនមានលក្ខខណ្ឌដូចខាងក្រោម៖
១. បេក្ខជនម្នាក់អាចដាក់ស្នាដៃប្រកួតបានតែ១គត់ និងមិនមែនជាស្នាដៃដែលធ្លាប់ទទួលបានចំណាត់ថ្នាក់នៅពានរង្វាន់ ណាមួយពីមុន
២. ស្នាដៃរឿងខ្លីត្រូវវាយជាអត្ថបទដោយប្រើយូនីកូដខ្មែរក្នុងកុំព្យូទ័រ ទំហំអក្សរ ១២ ពុម្ព Khmer OS Siemreap ខ្នាតក្រដាសA4 ប្រមាណពី ១០ ទៅ ១៥ទំព័រ ចំណែកកំណាព្យរឿងខ្លីមានប្រមាណពី ៥ ទៅ ១០ទំព័រ (មានគំរូជូន) សាច់រឿងដែលសរសេរ ជាសាច់រឿងថ្មីសុទ្ធសាធ
៣. ត្រូវគោរពអក្ខរាវិរុទ្ធតាមវចនានុក្រមខ្មែរបោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យគ្រាទី៥ ជាចាំបាច់ (ផ្តល់ពិន្ទុជាពិសេស)
៤. បេក្ខជនត្រូវបញ្ជាក់អាសយដ្ឋាន លេខទូរសព្ទ និងអីមែលឱ្យបានច្បាស់លាស់ដើម្បីងាយស្រួលគណៈកម្មការរៀបចំ ធ្វើការទាក់ទង
៥. ទទួលស្នាដៃចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៥ ល្ងាច ជាកំហិត។
សម្រាប់ជ័យលាភី ទទួលបាន មានដូចជា រង្វាន់មានជា ថវិកា វិញ្ញាបនបត្រ និងការបោះពុម្ពស្នាដៃ ដែលក្នុងនោះរឿងខ្លី មានចំណាត់ថ្នាក់លេខ ១-២-៣ , កំណាព្យរឿងខ្លី : មានចំណាត់ថ្នាក់លេខ ១-២-៣។
ប្រសិនបើមានចំណាប់អារម្មណ៍ អាចផ្ញើស្នាដៃ តាមតេឡេក្រាមទៅកាន់ លោកស្រី ញ៉ ស្រីម៉ុច ០៦៩ ៤៦៩ ៩៥៦៕