Cctimesw1140xh150cm copy

សម្ដេច ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យមេទ័ពជើងទឹកអាម៉េរិក នៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជួបសម្តែងការគួរសម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យជួបនាយឧត្តមនាវី Samuel J. Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឲ្យជួបនាយឧត្តមនាវី Samuel J. Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ការចូលសំចតលើកនេះ គឺជាលើកដំបូងបន្ទាប់ពីខកខានអស់រយៈពេល ៨ឆ្នាំ ដែលនាវាចម្បាំងសហរដ្ឋអាម៉េរិកមានវត្តមានសំចតនៅកំពង់ផែកម្ពុជា។

គួរបញ្ជាក់ថា កម្ពុជាបានឯកភាពឱ្យនាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក មួយគ្រឿង ឈ្មោះ USS SAVANNAH (LCS 28) មាននាវិកសរុបចំនួន១០៣ នៅព្រឹកថ្ងៃទី១៦ ធ្នូ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃ២០ខែធ្នូ ឆ្នាំ២០២៤។ ការចូលសំចតនាវារបស់អាម៉េរិកនេះ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអាម៉េរិក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង