Cctime 6monthsfree desktop
Cc times  web banner kh (2)

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី តែងតាំងសម្ដេច ហ៊ុន សែន ជាទីប្រឹក្សាផ្ទាល់ខ្លួន ស្ដីពីអាស៊ាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

គូឡាឡាំពួ៖ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim បានប្រកាសតែងតាំងអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន ក្នុងនាមជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់លោក ស្ដីពីអាស៊ាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។

លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim កាលពីថ្ងៃទី១៦ ខែធ្នូ ក៏បានប្រកាសផងដែរអំពីការតែងតាំងអតីតនាយករដ្ឋមន្រ្តីថៃ គឺលោក Thaksin Shinawatra ជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់លោក នៅពេលដែលម៉ាឡេស៊ីក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន នៅឆ្នាំក្រោយ។

បើតាមលោករដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Mohamad Hasan លោក Thaksin និងសម្ដេច ហ៊ុន សែន នឹងក្លាយជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់លោក Anwar ហើយនឹងមិនមានតួនាទីផ្លូវការណាមួយ នៅក្រោមអាស៊ាននោះទេ៕

Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង