Cctimesw1140xh150cm copy

ឱកាសសម្រាប់សិស្សអាយុចន្លោះ១១-១៧ ឆ្នាំចូលប្រឡងភាសាអង់គ្លេស អូឡាំព្យាដអន្តរជាតិ នៅហ្សកដានី

យុវជន
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងអប់រំនៃប្រទេសហ្សកដានី ជ្រើសរើសសិស្សមានអាយុចន្លោះ១១-១៧ ឆ្នាំ ដើម្បីចូលរួមប្រឡងភាសាអង់គ្លេសអូឡាំព្យាដអន្តរជាតិឆ្នាំ២០២៥ នៅហ្សកដានី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ៨-១០ ខែឧសភា ឆ្នាំ២០២៥។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា ការប្រឡងប្រជែងភាសាអង់គ្លេសអូឡាំព្យាដអន្តរជាតិ ក្រោមប្រធានបទ«SPORT» ជាកម្មវិធីប្រកួតប្រជែងបែបអន្តរជាតិ ដែលផ្តល់ឱកាសដល់សិស្សមានអាយុចន្លោះ១១-១៧ ឆ្នាំ មកពីជុំវិញពិភពលោកបានចូលប្រកួត ដែលផ្តោតទៅលើភាសាអង់គ្លេស ដើម្បីអនុញ្ញាតឲ្យសិស្សមានអាយុចន្លោះ១១-១៧ ឆ្នាំ ដែលមានបំណងដាក់ពាក្យប្រកួត បានបញ្ជេញចំណេះដឹង និងស្នាដៃ។

គួរបញ្ជាក់ថា ការប្រកួតនេះបើកឱកាសដល់សិស្សទាំងពីរភេទដែលមកពីគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន, ត្រូវមានអាយុចាប់ពី១១-១៧ ឆ្នាំ, មានសុខភាពល្អ, មានលិខិតឆ្លងដែនដែលមានសុពលភាព, ព្រមទាំងមានចំណេះដឹងភាសាអង់គ្លេសល្អប្រសើរ(វិញ្ញាបនបត្របញ្ជាក់ការសិក្សា)។ យុវជនដែលមានចំណាប់អារម្មណ៍ ត្រូវបំពេញពាក្យស្នើសុំចូលរួម និងភ្ជាប់មកជាមួយលិខិតបញ្ជាក់ការសិក្សា រួចផ្ញើមកក្រសួងអប់រំយុវជន និងកីឡា ចាប់ពីថ្ងៃផ្តល់ដំណឹង រហូតដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង