Cctimesw1140xh150cm copy

ព្រះមហាក្សត្រកម្ពុជា នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន នៅថ្ងៃទី១៩-២១ធ្នូ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងបំពេញព្រះរាជទស្សនកិច្ច នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន។ នេះបើយោងតាមព្រះរាជសារ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។

យោងតាមព្រះរាជសាររបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានគូសបញ្ជាក់ថា នឹងអវត្តមានពីមាតុប្រទេស ដោយស្តេចទ្រង់នឹងយាងទៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន។ ក្នុងឱកាសអវត្តមាននៅក្នុងមាតុប្រទេស ព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា បានប្រគល់ភារកិច្ចជូនសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទទួលជួយក្នុងព្រះបរមនាម ជាប្រមុខរដ្ឋស្តីទីនៃកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង