Cctimesw1140xh150cm copy

Apple គ្រោងនឹងផលិតទូរស័ព្ទបត់ក្នុងឆ្នាំ ២០២៦

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ ក្រុមហ៊ុនផលិតទូរស័ព្ទដៃស្មាតហ្វូនលំដាប់ពិភពលោកអេផលតាមរបាយការណ៍គ្រោងនឹងផលិតទូរស័ព្ទអាចបត់បានដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០២៦ ដែលជាជំហានថ្មីមួយរបស់ខ្លួនក្នុងការប្រកួតប្រជែងជាមួយបណ្តាលទូរស័ព្ទ Smart Phone ទំនើបៗផ្សេងទៀតដែលជាគូប្រជែងយ៉ាងខ្លាំងក្លារបស់ខ្លួន។ នេះបើតាមរបាយការណ៍ដែលបានចេញផ្សាយដោយកាសែតអាម៉េរិក Wall Street Journal។

តាមរយៈ Wall Street Journal ក្រុមហ៊ុន Apple បច្ចេកវិទ្យាយក្សកំពុងធ្វើការផលិតលើម៉ូដែលដែលអាចបត់បានពីរគឺ មួយធំជាងដែលមានអេក្រង់ ១៩ អ៊ីញដែលអាចនឹងប្រើជំនួសកុំព្យូទ័រខ្នាតតូចបាន ហើយមួយទៀតមានអេក្រង់ធំជាង iPhone 16 Pro Max ដែលអាចបត់បានដូចគ្នា ។ ការប្រកាសចេញទូរស័ព្ទបត់ថ្មីរបស់ខ្លួននេះអាចនឹងប្រកាសនៅក្នុងឆ្នាំ ២០២៦ ប្រសិនបើមិនមានអ្វីប្រែប្រួល។

របាយការណ៍ថ្មីៗនេះក៏បានលេចធ្លាយអំពី iPhone 17 Air នឹងបំពាក់កាមេរ៉ាខាងក្រោយតែមួយក្នុងកម្រិត 48-megapixel និងរួមបញ្ចូលមុខងារ telephoto 2x ដែលមាននៅក្នុង iPhone ១៦ បច្ចុប្បន្នiPhone 17 Air គេរំពឹងថានឹងមានទម្រង់ស្តើង ជាមួយនឹងកម្រាស់ប្រហែល 6mm៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង