Cctimesw1140xh150cm copy

ស្ទឹងត្រែងជាប់«ជ័យលាភី»ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
ពិធីទទួលជ័យលេភី។ ប្រភពរូបភាព៖ ក្រសួងអភិវឌ្ឍន៍ជនបទ

ស្ទឹងត្រែង៖ ស្ទឹងត្រែងទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដែលឆ្លុះបញ្ចាំងពីស្ថានភាពល្អប្រសើរនៃលក្ខខណ្ឌរស់នៅក្នុងខេត្ត ក្រុង នៅកម្ពុជា។

ខេត្តស្ទឹងត្រែង បានទទួលជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដែលបានឆ្លុះបញ្ចាំងពីស្ថានភាពល្អប្រសើរនៃលក្ខខណ្ឌរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងបង្គន់អនាម័យ ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកជួយទ្រទ្រង់សុខភាព និងអនាម័យ ក្នុងសហគមន៍មូលដ្ឋានក្រុង ខេត្ត និងជនបទ។

បច្ចុប្បន្ន ខេត្តស្ទឹងត្រែង មានផ្ទះមានបង្គន់អនាម័យប្រើប្រាស់សរុបចំនួន ២៩,៩៥៨ខ្នង ស្មើ ១០០% ក្នុងនោះមានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យផ្ទាល់ខ្លួនមានចំនួន ២៨,០៧៧ខ្នងផ្ទះ ស្មើនឹង ៩៣,៧២% និងខ្នងផ្ទះប្រើបង្គន់អនាម័យរួមចំនួន ១,៨៨១ខ្នងផ្ទះ ស្មើនឹង ៦,២៨% ជាសមិទ្ធផលដែលខេត្តស្ទឹងត្រែងសម្រេចបាន រួចឈានទៅដល់ទទួលបានជ័យលេភីនេះ។

បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយនឹងដាក់ផែនការសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ មានរាជធានី ខេត្តចំនួន ១៤ហើយ ដែលសម្រេចបានជារាជធានី ខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF+និង ODF) រួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី សៀមរាប ត្បូងឃ្មុំ រាជធានីភ្នំពេញ តាកែវ និងខេត្តស្ទឹងត្រែង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង