ថៃ៖ អតីតនាយករដ្ឋមន្រ្តីថៃលោកថាក់ស៊ីនស៊ីណាវ៉ាត់ត្រាបានប្រកាសក្តែងៗថាកោះគុតគឺជាដែនដី និងជាអធិបតេយ្យភាពរបស់ប្រទេសថៃ១០០ភាគរយហើយគ្មានប្រទេសណាអាចកាន់កាប់សិទ្ធគោះគុតក្រៅពីប្រទេសថៃបានឡើយ។ សេចក្តីប្រកាសរបស់លោកអតីតនាយករដ្ឋមន្ត្រីថៃរូបនេះធ្វើឡើងក្នុងកម្មវិធីសិក្ខាសាលាក្រោមគម្រោងកសាងសមត្ថភាព សមាជិកសភា និងបុគ្គលិកនយោបាយ របស់គណបក្សភឿថៃ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃ The Nation។
បើតាមលោកថាក់ស៊ីន គ្មានប្រទេសណាផ្សេងអាចទាមទារកាន់កាប់កោះគុតរបស់ប្រទេសថៃបានឡើយលោកបានបញ្ជាក់ឲ្យដឹងទៀតថា អនុស្សរណៈយោគយល់គ្នាក្នុងឆ្នាំ២០០១ (MOU44) ស្តីពីកិច្ចសហការអភិវឌ្ឍន៍រួមនៅតំបន់ប្រេងត្រួតស៊ីគ្នា OCA គ្រាន់តែពិភាក្សាចរចាលើក្របខណ្ឌសម្រាប់ពិភាក្សា រកដំណោះស្រាយឲ្យជម្លោះដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសកម្ពុជាតែប៉ុណ្តោះ។
ជាការឆ្លើយតបជាមួយសារព័ត៌មានរបស់កម្ពុជាដែលបានផ្សាយថាគោះគុតមិនមែនជាផ្នែកមួយនៃរបស់ថៃលោកអតីតនាយករដ្ឋមន្រ្តីថៃរូបនេះបានចាត់ទុកការផ្សាយទាំងនោះរបស់កម្ពុជាជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបច្ចេកវិទ្យា បញ្ញាសប្បិនិម្មិត AI ។
គួរបញ្ជាក់ថាកោះគុតបច្ចុប្បន្ន ត្រូវបានរដ្ឋាភិបាលថៃអភិវឌ្ឍ ដោយបង្កើតទៅជាតំបន់ទេសចរណ៍ ដោយមានភ្ញៀវទៅកម្សាន្តប្រហែល ៣០ម៉ឺននាក់ក្នុងមួយឆ្នាំ ហើយកោះនេះ ក៏ជាកន្លែងទាហានជើងទឹករបស់ថៃ យកធ្វើជាកន្លែងសមយុទ្ធផងដែរ៕