Cctimesw1140xh150cm copy

អាជ្ញាធរមីននិងស្ថានទូតឥណ្ឌាចុះMOUអនុវត្ត«គម្រោងបោសសម្អាតមីន»នៅភូមិកោះប៉ោ ខេត្តកោះកុង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
ប្រភពរូបភាព៖ អាជ្ញាធរមីន

កោះកុង៖ អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានចុះអនុស្សរណៈលើការអនុវត្តគម្រោងបោសសម្អាតមីននៅភូមិកោះប៉ោ ខេត្តកោះកុង នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅស្នាក់ការអាជ្ញាធរមីនកម្ពុជា ដើម្បីបោសសម្អាតមីន ផ្តល់នូវសុវត្ថិភាព ក្តីសង្ឃឹម និងការអភិវឌ្ឍរបស់ប្រជាជននៅខេត្តកោះកុង។

អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានចុះអនុស្សរណៈយោគយល់លើការអនុវត្តគម្រោងបោសសម្អាតមីននៅភូមិកោះប៉ោ ខេត្តកោះកុង ក្រោមក្របខ័ណ្ឌគម្រោងផ្តល់ផលរហ័ស«Quick Impact Projects» នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅស្នាក់ការអាជ្ញាធរមីនកម្ពុជា។ គម្រោងបោសសម្អាតមីននេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលឥណ្ឌា និងអនុវត្តគម្រោងដោយអាជ្ញាធរមីនកម្ពុជាធ្វើការបោសសម្អាតលើផ្ទៃដីមានមីនចំនួន១៩៦,៨១០ ម៉ែត្រក្រឡា ក្នុងភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សូមបញ្ជាក់ថា ប្រទេសឥណ្ឌាបានចូលរួមបោសសម្អាតមីននៅកម្ពុជា ចាប់តាំងពីឆ្នាំ២០២២ ក្រោមកិច្ចសហការជាមួយអាជ្ញាធរមីន និងធ្វើការបោសសម្អាតនៅក្នុងខេត្តកោះកុង ហើយផ្ទៃដីប្រមាណ២,២០គីឡូម៉ែត្រក្រឡាបាន និងកំពុងធ្វើការបោសសម្អាតដោយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC)។ ជាមួយគ្នានេះ ស្ថានទូតឥណ្ឌា ក៏បានរួមចំណែកក្នុងការផ្តល់នូវអវយវៈសិប្បនិមិត្តដល់ជនមានពិការភាពដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រមាណជាង៧០០នាក់ នៅខេត្តបន្ទាយមានជ័យផងដែរ។ គម្រោងនេះមិនត្រឹមតែចូលរួមចំណែកដល់ការងារបោសសម្អាតមីនប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់ការអភិវឌ្ឍនៅទីជនបទ វិស័យអប់រំ និងការលើកកម្ពស់យេនឌ័រទៀតផង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង