ភ្នំពេញ៖ កវីនិពន្ធ៥រូប ទទួលបានជ័យលាភីពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ២០២៤ ដែលក្នុងនោះ មានអ្នកនិពន្ធ៤រូប មកពីរាជធានីភ្នំពេញ និងមួយរូបមកពីខេត្តព្រៃវែង។
បើតាមការផ្សាយជាសាធារណៈក្នុងបណ្តាញសង្គមហ្វេសប៊ុក នៃ នាយកដ្ឋានសៀវភៅ និងការអាន បានឱ្យដឹងថាផ្នែកប្រលោមលោកខ្នាតខ្លីមានអ្នកនិពន្ធបានជ័យលាភីចំណងជើងដូចខាងក្រោម៖
១- រឿងដើមពុទ្រាឧត្តមា និពន្ធដោយលោកស្រី គង់ ច័ន្ទវ៉ាន់ណេង (រាជធានីភ្នំពេញ)
២- រឿងលម្អងអក្ខរា និពន្ធដោយកញ្ញា កប វណ្ណហួច (រាជធានីភ្នំពេញ)
៣- រឿងម្ចាស់ត្បូងបេះដូងទិនរត្ន និពន្ធដោយលោក សុវណ្ណ សិរីវុឌ្ឍ (រាជធានីភ្នំពេញ)
៤- រឿងក្លាក់ខ្លឹមអម្ពិល និពន្ធដោយលោក វង្សសុភាជ (ខេត្តព្រៃវែង)
៥- រឿងខ្យល់និស្ស័យ និពន្ធដោយលោក ផន ផានឿន (រាជធានីភ្នំពេញ)
គួរបញ្ជាក់ផងដែរថា សាធារណជននិងអ្នកនិពន្ធដែលមានបំណងចូលរួមប្រលងស្នាដៃតែងនិពន្ធ ឆ្នាំ២០២៥ សូមត្រៀមលក្ខណៈទុកជាមុន តាមរយៈការតាមដានលើគេហទំព័រហ្វេសប៊ុកខាងលើ គណៈកម្មការ នឹងជូនព័ត៌មានលម្អិតនៅពេលក្រោយ៕