Smart saver cctime web bannertif

«ពិព័រណ៍សៀវភៅកម្ពុជា លើកទី១១» នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៩-២២ ធ្នូ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ កម្មវិធីពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ នឹងរៀបចំក្រោមប្រធានបទ “អ្នកអាន ជាអ្នករៀនពេញមួយជីវិត” ចាប់ពីថ្ងៃទី១៩ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារខាងមុខសាលាបុរីកោះពេជ្រ ដើម្បីដាក់តាំង និងលក់សៀវភៅ ដោយជួយជំរុញទម្លាប់នៃការអាននៅកម្ពុជា។

កម្មវិធីពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ ឆ្នាំ២០២៤ រៀបចំឡើងក្រោមប្រធានបទ“អ្នកអាន ជាអ្នករៀនពេញមួយជីវិត”។ កម្មវិធីនេះនឹងរៀបចំឡើងដោយមានសកម្មភាពចំនួន៧ រួមមាន៖ ១, ការដាក់តាំងសៀវភៅរបស់កវីនិពន្ធ ២, វេទិកាស្តីពីការបោះពុម្ភផ្សាយតាមប្រព័ន្ធអេឡិចត្រូនិច ៣, ការធ្វើបទបង្ហាញទាក់ទងនឹងអក្សរសាស្រ្ត អក្សរសិល្ប និងវិទ្យាសាស្រ្ត ៤, ការនិពន្ធសៀវភៅទៅជាខ្សែភាពយន្ត និងការអភិវឌ្ឍជំនាញការអាន និងអំណាន ៥, ជួបពិភាក្សា និងទទួលយកបទពិសោធន៍ពីអ្នកនិពន្ធល្បីៗ ៦, កម្មវិធីអានរឿង និងល្បែងសិក្សាសម្រាប់កុមារ ៧, ការប្រគុំតន្រ្តី និងការចាប់ឆ្នោតយករង្វាន់។

គួរបញ្ជាក់ថា កម្មវិធីនេះ បានរៀបចំឡើងក្រោមគោលបំណងចំនួន៥ រួមមាន៖ ១, ជួយផ្សព្វផ្សាយការបោះពុម្ភសៀវភៅគ្រប់ប្រភេទ ២, ជំរុញឲ្យប្រជាជនខ្មែរមានទំលាប់ និងស្គាល់គុណតម្លៃក្នុងការអានសៀវភៅ និងអភិវឌ្ឍចំណេះដឹង រួមទាំងបង្កើនគំនិតក្នុងការសិក្សា និងការងារ ៣, បង្កើនកម្មវិធីនិទានរឿង និងគំនូររូបភាពសម្រាប់កុមារ ៤, គាំទ្រឧស្សាហកម្មបោះពុម្ភផ្សាយនៅកម្ពុជា និងលើពិភពលោក ៥, លើកទឹកចិត្តដល់កវីនិពន្ធ អ្នកស្រាវជ្រាវ និងវិចិត្រករ ដើម្បីបង្កើនស្នាដៃថ្មីៗបន្ថែមទៀត។ កម្មវិធីនេះ នឹងជួយផ្សព្វផ្សាយ ដោយជំរុញការអប់រំ ចំណេះដឹង និងទម្លាប់នៃការអាននៅកម្ពុជាឲ្យកាន់តែប្រសើរ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង