681 ezgif.com resize
Swift cc time

និស្សិតសាលាតិចណូ២រូប ជាប់អាហារូបករណ៍សាកលវិទ្យាល័យល្បីនៅបារាំង

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ចំនួន២រូបដែលបានប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅអេកូលប៉ូលីតិចនិច (Ecole Polytechnique)នៃប្រទេសបារាំងដែលជាសាលាល្បីលំដាប់ពិភពលោក។

បើតាមគេហទំព័រហ្វេសប៊ុកនៃ Institute of Technology of Cambodia - សាលាតិចណូ បានឱ្យដឹងថា និស្សិតប្រុសពីររូបដែលមានឈ្មោះថា ឆយ សូវ៉ិជ និងអ៊ុត រតនា បានប្រឡងអាហារូបករណ៍ជាប់សិក្សានៅប្រទេសបារាំង។

ក្នុងនោះផងដែរ បានបញ្ជាក់ថា និស្សិត សូវ៉ិជ នឹងសិក្សាជំនាញវិទ្យាសាស្រ្តទិន្នន័យ ចំណែកឯ រតនា នឹងសិក្សាផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ នៅ Ecole Polytechnique ដែលជាសាកលវិទ្យាល័យដ៏មានវ័យចំណាស់មួយនៅប្រទេសបារាំង។

គួរបញ្ជាក់ផងដែរថា បើគិតតាំងពីឆ្នាំ២០០៨ មកមាននិស្សិតតិចណូប្រមាណ ៣០នាក់ហើយដែលបានទៅសិក្សានៅសាលាដ៏ល្បីនេះ។École polytechnique មានទីតាំងនៅ Palaiseau ប្រទេសបារាំង ផ្តោតលើឯកទេសខាងវិទ្យាសាស្ត្រ និងវិស្វកម្ម ហើយជាសមាជិកស្ថាបនិកនៃវិទ្យាស្ថានពហុបច្ចេកទេសប៉ារីស៕

Khcct banner

អត្ថបទទាក់ទង