ថៃ៖ មានសាកសពមនុស្សយ៉ាងហើចណាស់៥នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងអាងផលិតទឹកត្រីមួយកន្លែងក្នុងប្រទេសថៃ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅថ្ងៃទី ១០ ខែធ្នូ នៅក្នុងកន្លែងផលិតទឹកត្រីមួយដែលស្ថិតនៅក្នុងខេត្តផាត់ចាប៊ុននៃប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃខោសុន។
តាមអាជ្ញាធរថៃសាកសពកម្មករផលិតទឹកត្រីចំនួន ៥នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងអាងផលិតទឹកត្រី មន្រ្តីជំនាញថៃបានធ្វើការសាកសួរម្ចាស់អាជីវកម្មនេះដោយបានដឹងថាកម្មករទាំងនេះបានចុះសម្អាតលាងអាងទឹកត្រី ដើម្បីធ្វើការលាងនឹងផលិតទឹកត្រីម្តងទៀតក្រោយមកក៏បាត់ដំណឹងឈឹងរហូតដល់គេប្រទះឃើញសាកសពស្លាប់នៅក្នុងអាង។
មន្រ្តីជំនាញថៃធ្វើការសន្និដ្ឋានបច្ចុប្បន្នថាពលករទាំងនេះបានស្លាប់ក្រោយពីចុះលាងសម្អាតអាងទឹកត្រីដោយសារតែប្រតិកម្មទឹកស្អាតជាមួយនឹងទឹកត្រីក្នុងអាងបានបង្កើតទៅជាប្រតិកម្មក៏បង្កើតជាឧស្ម័នគីមីពុលខ្លាំង ដែលបណ្តាលឱ្យ ពួកគេបាត់បង់ស្មារតីនៅក្នុងអាង និងមិនមានការសង្រ្គោះបន្ទាន់ទើបធ្វើឲ្យពួកគេបាត់បង់ជីវិត។ សាកសពទាំង៥នាក់ ត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យ Phetchabun ដើម្បីស្រាវជ្រាវបន្ថែមរកមូលហេតុពិតប្រាកដនៃការស្លាប់របស់កម្មករទាំង៥នាក់៕