ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ សរុបចំនួន ២ ២២៥នាក់ នៅថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤។
គួរបញ្ជាក់ថា ក្នុងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៨ តុលា ២០២៤ មានសិស្សនិទ្ទេស A ចំនួន ២២១៦នាក់៕