681 ezgif.com resize
Swift cc time

កូនសត្វដំរីព្រៃ«ឈ្មោល០១ក្បាល»អាយុប្រហែល០៥ខែ ត្រូវបានសង្គ្រោះ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

មណ្ឌលគិរី៖ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ ខេត្តមណ្ឌលគិរី នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ បានប្រទះឃើញកូនសត្វដំរីព្រៃ(ឈ្មោល) ចំនួន០១ក្បាល អាយុប្រហែល០៥ខែ ទំងន់ ប្រហែល២០០គីឡូក្រាម រត់តាមបណ្តោយផ្លូវលំមករកជំនួយសង្គ្រោះបន្ទាន់ពីមន្រ្តីឧទ្យានុរក្សស្នាក់ការកណ្តាល រយ៉លើ ដែនជម្រកសត្វព្រៃលំផាត់ ខេត្តមណ្ឌលគិរី។

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការប្រទះឃើញកូនសត្វដំរីព្រៃ(ឈ្មោល) ចំនួន០១ក្បាល អាយុប្រហែល០៥ខែ មានទម្ងន់ប្រហែល២០០គីឡូក្រាម រត់តាមបណ្តោយផ្លូវលំមករកជំនួយសង្គ្រោះបន្ទាន់ពីមន្រ្តីឧទ្យានុរក្សស្នាក់ការកណ្តាល រយ៉លើ ដែនជម្រកសត្វព្រៃលំផាត់ ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ភ្លាមៗនោះ មន្ត្រីឧទ្យានុរក្សបាននាំគ្នាស្ទាក់ព័ទ្ធចាប់ រួចបានពិនិត្យឃើញមានស្នាមរបួសនៅត្រង់ចំណុច កជើងមុខ ខាងស្តាំ។ ក្រោយពីមន្ត្រីឧទ្យានុរក្សពិនិត្យលើមុខរបួសដោយយកចិត្តទុកដាក់រួច ធ្វើសេចក្តីសន្និដ្ឋានបានថា គឺរបួសដោយសារជាប់អន្ទាក់។

ទន្ទឹមនឹងនោះ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ បានបញ្ជាក់ថា ចំពោះសុខភាពកូនសត្វដំរីឈ្មោល០១ក្បាល ខាងលើគឺនៅមានកំលាំងមាំមួននៅឡើយ។ បច្ចុប្បន្នមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ កំពុងមើលថែរក្សានៅទីស្នាក់ការកណ្ដាលរយ៉លើ ដែនជម្រកសត្វព្រៃលំផាត់ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕

Khcct banner

អត្ថបទទាក់ទង