ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជក្នុងស្រុកដ៏ធំបំផុត និងឈានមុខគេមួយក្នុងប្រទេសកម្ពុជា បានប្រកាសដោយមោទនភាពអំពីការពង្រីកសាខាស្រុកព្រៃនប់–ឃុំបិតត្រាំង កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។ សាខា ស្រុកព្រៃនប់–ឃុំបិតត្រាំង បានដំណើរការតាំងពីឆ្នាំ២០១៣ មានទីតាំងជាយុទ្ធសាស្រ្ត នៅជិតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ដែលស្ថិតនៅនៅមជ្ឈមណ្ឌល Wan Hua ក្នុងភូមិ Pu Thoeang ដែលសាខានេះ ត្រូវបានពង្រីកដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុផ្សេងៗរបស់អតិថិជន រួមទាំងអ្នកស្រុក ម្ចាស់អាជីវកម្មជនជាតិចិន និងអន្តរជាតិ ប្រតិបត្តិកររោងចក្រ និងបុគ្គលិករោងចក្រជាដើម។
សាខាពង្រីកថ្មីនេះ បានផ្តល់ជូននូវសេវាកម្មធនាគារដ៏សម្បូរបែបមានដូចជា សេវាកម្មធនាគារសម្រាប់បុគ្គល សម្រាប់សហគ្រាសធុនតូច និងមធ្យម និងសម្រាប់សាជីវកម្ម ដែលសេវាកម្មទាំងនោះរួមមាន ប្រាក់កម្ចី ប្រាក់បញ្ញើ ការផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក ដំណោះស្រាយប្រាក់បៀវត្ស និងជម្រើសទូទាត់ឌីជីថលទំនើបៗជាដើម។ ដើម្បីបំពេញតម្រូវការអតិថិជនជាតិ និងអន្តរជាតិ សាខាក៏មាននូវប្រធានទំនាក់ទំនងអតិថិជនពហុភាសា ដែលជាអ្នកចាំផ្តល់ប្រឹក្សា និងគាំទ្រផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន ស្របតាមតម្រូវការបុគ្គល និងអាជីវកម្មផ្សេងៗ។
បំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ សាខានេះមានម៉ាស៊ីនឌីជីថលដែលបម្រើសេវាកម្មដោយខ្លួនឯងបានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍) រួមទាំងម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនដាក់ប្រាក់ (CRMs) និងទីតាំងខាងក្នុងមានភាពទំនើប និងធំទូលាយ ដើម្បីធានាបាននូវបទពិសោធន៍ធនាគារប្រកបដោយផាសុកភាពសម្រាប់អតិថិជនទាំងអស់។ សាខាស្រុកព្រៃនប់–ឃុំបិតត្រាំង ដំណើរការចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ៨:០០ ព្រឹក ដល់ ៤:០០ ល្ងាច និងថ្ងៃសៅរ៍ ពីម៉ោង ៨:០០ ព្រឹក ដល់ ១១:៣០ ព្រឹក។
លោក Raymond Sia នាយកប្រតិបត្តិ និងប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ កាណាឌីយ៉ា បានសម្តែងការសាទរចំពោះការពង្រីកសាខានេះថា៖ “ការពង្រីកសាខាស្រុកព្រៃនប់ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ធនាគារ កាណាឌីយ៉ា ក្នុងការជំរុញការអភិវឌ្ឍអាជីវកម្ម ការផ្តល់ដំណោះស្រាយសេវាកម្មធនាគារដ៏ល្អបំផុត និងរួមចំណែកដល់វិបុលភាពសេដ្ឋកិច្ចនៃតំបន់ខេត្តព្រះសីហនុ។ សាខាពង្រីកនេះ នឹងបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុ ដើម្បីផ្តល់ជាការលើកទឹកចិត្តទៅដល់បុគ្គល និងអាជីវកម្ម ដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ និងគោលបំណងអាជីវកម្មរបស់ពួកគេ”។
លោកស្រី សុង ខេងឡាយ នាយិកាប្រតិបត្តិប្រតិបត្តិការនៃធនាគារ កាណាឌីយ៉ា បង្ហាញការស្វាគមន៍ទៅដល់អតិថិជនទាំងអស់ដើម្បីមកទស្សនាសាខាពង្រីកថ្មីនេះ៖ “ការពង្រីកនេះ ត្រូវបានរចនាឡើងដោយផ្តោតទៅលើតម្រូវការរបស់អតិថិជនរបស់យើងខ្ញុំជាគោល ដោយបំពាក់នូវ គ្រឿងបរិក្ខារទំនើប ជាមួយនឹងសេវាកម្មធនាគារដ៏ទូលំទូលាយ។ យើងខ្ញុំសូមអញ្ជើញអតិថិជនរបស់យើងទាំងអស់ ពីឯកត្តៈជនរហូតដល់អាជីវកម្ម មកកាន់សាខាព្រៃនប់ដែលបានពង្រីកថ្មីរបស់យើងខ្ញុំ។ ពីសេវាកម្ម ប្រាក់កម្ចី ប្រាក់បញ្ញើ ដំណោះស្រាយប្រាក់បៀវត្ស ដល់ការទូទាត់តាមឌីជីថល និងច្រើនទៀត មន្ត្រីទំនាក់ទំនងពហុភាសារបស់យើងខ្ញុំ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការណែនាំផ្នែកហិរញ្ញវត្ថុ ទៅតាមជំនាញ ដោយធានាឱ្យអ្នកនូវបទពិសោធន៍ធនាគារប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល។
អំពីធនាគារ កាណាឌីយ៉ា
ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជក្នុងស្រុក ដែលមានសេវាកម្មធនាគារពេញលេញ ហើយឈានមុខគេក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩១ ជាមួយនឹងចំណែកទីផ្សារមួយដ៏ធំនៃប្រាក់កម្ចី និងប្រាក់បញ្ញើ។ ក្នុងឆ្នាំ២០២៤ បន្ថែមពីលើការឈ្នះពានរង្វាន់សម្រាប់បច្ចេកវិទ្យាក្នុងវិស័យធនាគារឌីជីថលនៅកម្ពុជា ថ្នាក់តំបន់ ពីស្ថាប័នទស្សនាវដ្តីហិរញ្ញវត្ថុ The Asian Business Review ធនាគារ កាណាឌីយ៉ា បានទទួលពានរង្វាន់ ធនាគារឆ្នើមសម្រាប់សេវាកម្មរូបវន្តបុគ្គល ជាលើកទីបួន ទទួលស្គាល់ដោយស្ថាប័ន The Asian Banker និងទទួលបានពានរង្វាន់ជាលើកទី២ជា ធនាគារឆ្នើមសម្រាប់សាជីវកម្មនៅកម្ពុជា ទទួលស្គាល់ដោយស្ថាប័ន Euromoney ព្រមទាំងពានរង្វាន់ ធនាគារឆ្នើម សម្រាប់សហគ្រាសធុនតូច និងមធ្យម ពីស្ថាប័ន The Digital Banker។ មិនត្រឹមតែប៉ុណ្ណោះ ធនាគារ ក៏បានទទួលពាន់រង្វាន់ចំនួនពីរ ថ្មីៗនេះ ពីស្ថាប័ន International Finance Awards ជាពានរង្វាន់ ធនាគារពាណិជ្ជដ៏ឆ្នើមបំផុត ជាលើកទី៦ និងពានរង្វាន់ ធនាគារឆ្នើមបំផុតសម្រាប់ហិរញ្ញប្បទានពាណិជ្ជកម្ម នៅកម្ពុជាឆ្នាំ២០២៤ ជាលើកដំបូង។
នាពេលបច្ចុប្បន្ន ធនាគារ កាណាឌីយ៉ា មានបណ្តាញសាខាចំនួន ៦៨ ទីតាំង ព្រមទាំងមានម៉ាស៊ីនស្វ័យសេវាធនាគារច្រើនជាង ៤៥០ ទូទាំងប្រទេសកម្ពុជា ដែលមានដូចជាម៉ាស៊ីនដកប្រាក់ (ATM) ម៉ាស៊ីនដាក់-ដកប្រាក់ និងដាក់មូលប្បទានបត្រ (CRM) ម៉ាស៊ីនបើកគណនី (VTM) និងម៉ាស៊ីនបោះពុម្ពកាត (SEM)៕