Cctimesw1140xh150cm copy

ស្ថានទូតអាម៉េរិករៀបចំកម្មវិធី«សបា្តហ៍ភោជនីយដ្ឋាន២០២៤»ដើម្បីផ្សព្វផ្សាយផលិតផលកសិកម្មអាម៉េរិក

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោកស្រី Bridgette Walker ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិក នៅថ្ងៃទី៥ធ្នូនេះ បានបើកកម្មវិធី «សប្ដាហ៍ភោជនីយដ្ឋាន ឆ្នាំ ២០២៤៖ ស្រស់ពីសហរដ្ឋអាមេរិក» នៅភ្នំពេញ ដើម្បីផ្សព្វផ្សាយ ផលិតផលកសិកម្មសហរដ្ឋអាមេរិក ទៅកាន់ក្រុមអ្នកជំនួញ និងសហគមន៍ផ្នែកម្ហូបអាហារនៅកម្ពុជា។

សប្ដាហ៍ភោជនីយដ្ឋានសហរដ្ឋអាមេរិក ដែលរៀបចំឡើងពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៥ ខែធ្នូ មានភោជនីយដ្ឋានល្បីៗមួយចំនួននៅភ្នំពេញ នឹងផ្តល់ជូនម្ហូប និងតម្លៃពិសេសៗ សម្រាប់អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ដើម្បីបង្ហាញពីការប្រើប្រាស់ផលិតផលកសិកម្មអាមេរិក សម្រាប់ចម្អិនម្ហូប។

ថ្លែងក្នុងឱកាសនៃពិធីនេះ លោកស្រី Bridgette Walker បានលើកឡើងថា៖«សប្តាហ៍ភោជនីយដ្ឋានសហរដ្ឋអាមេរិក គឺជាព្រឹត្តិការណ៍ដ៏រំភើបមួយ ដែលអបអរសាទរភាពចម្រុះ និងភាពច្នៃប្រឌិតនៃផ្នែកម្ហូប អាហារ របស់យើងនៅក្នុងប្រទេសកម្ពុជា ។ យើងមកជុំគ្នាដើម្បីបរិភោគអាហារដ៏មានឱជារសថ្មីៗ និង ស្វែងយល់ពីផលិតផលកសិកម្មសហរដ្ឋអាមេរិក។ សប្តាហ៍ភោជនីយដ្ឋានក៏ជាឱកាសដ៏ល្អមួយផងដែរ សម្រាប់គាំទ្រភោជនីយដ្ឋានដែលមានអាហារឆ្ងាញ់ នៅភ្នំពេញ និងសម្រាប់ឲ្យគេមើលឃើញថា គ្រឿងផ្សំ នៃម្ហូបអាហារអាមេរិកត្រូវបានប្រើក្នុងការចម្អិនម្ហូបនៅជុំវិញពិភពលោក»។

សូមជម្រាបថា សប្ដាហ៍ភោជនីយដ្ឋានសហរដ្ឋអាមេរិក ទាញការចាប់អារម្មណ៍លើការដែលផលិតផលកសិកម្មអាមេរិក អាចប្រើជាមួយមុខម្ហូបទាំងអស់។ ភ្នំពេញ មានមុខម្ហូបបរទេសចម្រុះច្រើន ដែលមានប្រើគ្រឿងផ្សំរបស់ អាមេរិក ហើយពិធីនៅថ្ងៃនេះមានការចូលរួមពីតំណាងភោជនីយដ្ឋាននានា ប្រើគ្រឿងផ្សំរបស់អាមេរិក សហព័ន្ធនាំចេញសាច់សត្វសហរដ្ឋអាមេរិក ក្រុមប្រឹក្សាភិបាលទឹកដោះគោ California ក្រុមហ៊ុននាំចូល ស្បៀងអាហារសហរដ្ឋអាមេរិក សាលាបង្រៀនផ្នែកម្ហូបអាហារ ភោជនីយដ្ឋាន និងសមាគមសណ្ឋាគារចុងភៅ និងភាគីពាក់ព័ន្ធជាច្រើនទៀតនៅកម្ពុជា ដែលចាប់អារម្មណ៍លើវិស័យម្ហូបអាហារ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង