Cc times  web banner kh

ឱកាសសម្រាប់សិស្សស្រីអាយុចន្លោះ ១៥-១៧ ឆ្នាំចូលរួមកម្មវិធី TechGirls នៅអាម៉េរិករយៈពេល៣សប្តាហ៍

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ TechGirls ជ្រើសរើសសិស្សស្រីអាយុចន្លោះ ១៥-១៧ ឆ្នាំដើម្បីចូលរួមនៅអាម៉េរិករយៈពេល៣សប្តាហ៍ ជាមួយនឹងសិស្សសរុប ១១១ នាក់ មកពីបណ្តា ៣៧ ប្រទេសផ្សេងទៀត ។

បើតាមគេហទំព័រផ្លូវការនៃ TechGirls បានឱ្យដឹងថា Techgirls គឺជាកម្មវិធីផ្លាស់ប្តូរការសិក្សាមួយដែលធ្វើឡើងនៅសហរដ្ឋអាមេរិក ដើម្បីផ្តល់សិទ្ធិអំណាច និងគាំទ្រដល់ស្ត្រីវ័យក្មេង (អាយុ 15-17 ឆ្នាំ) មកពីសហរដ្ឋអាមេរិក និងជ្រើសរើសប្រទេសជុំវិញពិភពលោកដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងអាជីពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) វិស័យតាមរយៈការបណ្តុះបណ្តាលផ្សេងៗ។

ដើម្បីអាចដាក់ពាក្យបាន សិស្សស្រីត្រូវមានអាយុចន្លោះ ១៥ ទៅ ១៧ ឆ្នាំ ដែលមានចំណាប់អារម្មណ៍លើ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលអាចផ្លាស់ប្តូរអនាគតពួកគេកាន់តែប្រសើរឡើង។

យុវជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមរយៈតំណភ្ជាប់ http://techgirlsglobal.org ឱ្យបានមុនថ្ងៃទី ៦ ធ្នូ ២០២៤ វេលាម៉ោង ១១:៥៩ នាទីយប់។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះ​មានរយៈពេល ២៣ ថ្ងៃ ធ្វើឡើងនៅសហរដ្ឋអាម៉េរិក ដែលត្រូវបានរៀបចំដោយ U.S. Department of State's Bureau of Educational and Cultural Affairs។ តាំងពីឆ្នាំ២០១២ មកដល់ពេលនេះ កម្មវិធីនេះបានធ្វើឡើងដើម្បីសិស្សស្រីចំនួនប្រមាណ ៧៨១ នាក់ មកពីបណ្តាប្រទេសនានា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង